តារា​សិចស៊ី ហ្វ៊ីហ្វ៊ី ប្រាប់​មូល​ហេតុ​មិន​ថត​កុន

  • 2016-06-16 17:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សិចស៊ី ហ្វ៊ីហ្វ៊ី បាន​អះអាង​ថា ជារឿយៗ​នាង​តែង​បដិសេធ​សំណើ​របស់​ផលិតកម្ម​នានា ដែល​ទាក់ទង​ឱ្យ​ទៅ​ចូលរួម​សម្ដែង​ភាពយន្ត​របស់​ពួក​គេ។

 

 

“ខ្ញុំ​អត់​ចូល​ចិត្ត​ថត​រឿង​ទេ ព្រោះ​ចំណាយ​ពេល​យូរ​ណាស់ អត់​បាន​ឡើង​ប៉ុស្តិ៍ អត់​បាន​ឡើង Concert អី​អញ្ចឹង ហើយ​ចំណាយ​ពេល​យូរ​ណាស់"។ ហ្វ៊ីហ្វ៊ី ថ្លែង​មក​កាន់ Sabay។ នាង​បន្ត​ថា ទោះ​បី​ជា​នាង​មិន​ទទួល​ថត​រឿង​ពិត​មែន ប៉ុន្តែ​អាច​រក​ចំណូល​បាន​គួរសម​ដូច​អ្នក​សិល្បៈ​ផ្សេង​ទៀត​ដែរ ដោយ​ច្រៀង​ឱ្យ​ការ​ប្រគំ​តន្ត្រី​នានា​តាម​ខេត្ត​ជា​ដើម។

 

តារា​ស្រី​រូប​នេះ​បាន​បន្ថែម​ថា មួយ​រយៈ​ចុង​ក្រោយ​នាង​ក៏​មមាញឹក​លើ​ការ​ប្រគំ​តន្ត្រី​តាម​ខេត្ត​ណាស់​ដែរ។ ម្យ៉ាង​ទៀត នាង​ក៏​មាន​គម្រោង​ចេញ​ទៅ​ច្រៀង​នៅ​អូស្ត្រាលី​ឆាប់ៗ​ខាង​មុខ​នេះ ហើយ​នោះ​ក៏​ជា​មូលហេតុ​ធ្វើ​ឱ្យ​នាង​មិន​អាច​ទទួល​សំណើ​សម្ដែង​បាន​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ​អះអាង​ថា នឹង​ទទួល​ថត​កុន​វិញ​ប្រសិន​បើ​ទីផ្សារ​ចម្រៀង​ថមថយ​នោះ៕

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ

អត្ថបទថ្មី