​ប្រវត្តិ​​តស៊ូ​របស់​ ឈីន រតនៈ បេក្ខនារី​ជុំចុងក្រោយ The Voice Cambodia​ រដូវកាល​ទី​២

  • 2016-06-22 15:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈីន រតនៈ បាន​ក្លាយ​ជាបេក្ខនារី​ជុំចុងក្រោយ ​ The Voice Cambodia រដូវ​កាល​ទី២​ បន្ទាប់ពី​ប្រកួត​ប្រជែង​អស់​រយៈពេល​ជា​ច្រើន​សប្ដាហ៍​​។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា ពី​ដំបូង​ឡើយ ​នាង​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ជីវិត​តស៊ូ​ជម្នះ​គ្រប់​បែប​យ៉ាង​ ដើម្បី​ជួយ​ជ្រោម​ជ្រែង​​គ្រួសារ​ដោយ​សារ​តែ​ គ្រួសារ​ជួប​ការ​លំបាក ហើយ​កាន់​តែ​លំបាក​ជាង​នេះ​ទៅ​ទៀត​នោះ​ នៅ​ពេល​ដែល​ឪពុក ម្ដាយ​នាង​បាន​ចែក​ផ្លូវ​គ្នា។

 

តាម​ដាន​​​ប្រវត្តិ​សង្ខេប​​របស់​ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី២​នេះ​ជាមួយ Sabay ​៖

 

ប្រវត្តិ​រូប​សង្ខេប៖

 

កញ្ញា ឈីន រតនៈ​ កើត​នៅ​ថ្ងៃ​ទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ មាន​ដើម​កំណើត​មកពី​ខេត្ត​​កំពង់ចាម មាន​បង​ប្អូន​ចំនួន ៣ នាក់។​ រតនៈ ជា​កូន​ពៅ សព្វ​ថ្ងៃ​ រស់​នៅ​ជាមួយ​អ្នក​ម្ដាយ​ និង​បង​ប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ដោយ​ពុំ​មាន​ការ​ឃុំ​គ្រង​ពី​លោក​ឪពុក​នោះ​ទេ ព្រោះ​ឪពុក​​របស់​ រតនៈ​ បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​ម្ដាយ តាំង​ពី​នាង​នៅ​​កុមារ​ភាព​ម្ល៉េះ។

 

 

 

ប្រវត្តិ​ការ​សិក្សា៖

 

រតនៈ ​បាន​ចូល​រៀន​នៅ​សាលា​វិចិត្រ​សិល្បៈ​បឹងប៉ាយ៉ាប តាំង​ពី​ថ្នាក់​ទី​១​ ដល់​ថ្នាក់​ទី​៩ នាង​ក៏​សម្រេច​ចិត្ត​មិន​បន្ត​ការ​សិក្សាបន្ត​ទៀត ​ដោយ​ក្នុង​ហេតុផល​ថា គ្រួសារ​ជួប​ការ​​លំបាក​ ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​​ឲ្យ​នាង​បន្ត​ការ​សិក្សា​បាន​ ។

 

ប្រវត្តិ​ការងារ៖

 

បន្ទាប់​ពី​សម្រេច​ចិត្ត​ បោះបង់​​ការ​សិក្សា​កណ្ដាល​ទី​ រតនៈ បាន​ងាក​មក​ចាប់​​យក​ផ្នែក​ចម្រៀង​វិញ ដោយ​នាង​បាន​​ច្រៀង​តាម​ភោជនីយដ្ឋាន​ដើម្បី​រក​លុយ​ជួយ​ផ្គត់​ផ្គង់​គ្រួសារ ​ដែល​ជួប​ការ​ខ្វះ​ខាត។ សព្វ​ថ្ងៃ​ រតនៈ កំពុង​តែ​ច្រៀង​នៅ​ភោជនីយដ្ឋាន​ល្បី​ឈ្មោះ​បែប​យុវវ័យ​មួយ​នៅ​រាជធានី​ ភ្នំពេញ។

 

 រូបភាព៖ Page The Voice Cambodia

 

មួល​ហេតុ​បណ្ដាល​ឲ្យ រតនៈ ចូល​រួម​ការ​ប្រឡង​កម្មវិធី​ The Voice Cambodia 2៖

 

អ្នក ​ម្ដាយ​ជា​អ្វីៗ​គ្រប់​យ៉ាង​​របស់​ រតនៈ នាង​ខិត​ខំ​តស៊ូ​គ្រប់​បែប​យ៉ាង​ គឺ​នាង​ចង់​បាន​តែ​ម្យ៉ាង​គត់​ គឺ​ឲ្យ​អ្នក​ម្ដាយ​មាន​ក្ដី​សុខ ព្រោះ​កញ្ញា​យល់​ថា អ្នក​ម្ដាយ​​លំបាក​មក​ច្រើន​ហើយ​។ ហើយ​ម៉្យាង​ទៀត​ ដោយ​សារ​មាន​ការ​ជំរុញ​ពី​មិត្តភ័ក្ដិ​ជុំវិញ​ខ្លួន​ផង ខ្លួន​ឯង​ផ្ទាល់​ ក៏​ចង់​ដឹង​ពី​សមត្ថភាព​ខ្លួន​ឯង​ផង ក៏​សម្រេច​ទៅ​ទិញ​ពាក្យ​ដាក់​ចូល​រួម​ប្រកួត​តែ​ម្ដង​។ ជា​លទ្ធផល នាង​បាន​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​របស់​កម្មវិធី។

​​​​​

 

រឿង​រ៉ាវ​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត៖

 

កាល​ដែល​ទ្រាំ​តស៊ូ​រស់​នៅ​យ៉ាង​លំបាក​ជាមួយ​គ្រួសារ​ និង​ការ​តស៊ូ​គ្រប់​បែប​យ៉ាង​របស់​អ្នក​ម្ដាយ​​ដើម្បី​ចិញ្ចឹម​កូន​ទាំង​បី​រូប។

 

មុខ​ជំនួញ​ក្នុង​ក្ដី​សុបិន៖

 

ក្រៅ​ពី​អាជីព​ចម្រៀង រតនៈ មាន​ក្តី​សុបិន​ដ៏​ធំ​មួយ​ទៀត​ គឺ​បើក​​ហាង​កែ​សម្ផស្ស៕

 

អត្ថបទ៖ SAMEDY​​​