អង្គការផ្កាយសមុទ្រ បង្កើតពានរង្វាន់គថ្លង់ មាន១៦ក្រុមចូលរួម
- 2016-06-19 17:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការផ្កាយសមុទ្រ បង្កើតពានរង្វាន់គថ្លង់ មាន១៦ក្រុមចូលរួម
ចន្លោះមិនឃើញ
Barclays/ISF Deaf Tournament 2016 ជាពានរង្វាន់បង្កើតឡើងដោយអង្គការផ្កាយសមុទ្រ សម្រាប់ក្មេងៗគថ្លង់ចូលរួមប្រកួតមកពីបណ្ដាខេត្តផ្សេងៗ ចំនួន១៦ក្រុមផ្សេងគ្នា។
លោក យិន សាមឌី
លោក យិន សាមឌី អ្នកគ្រប់គ្រងកម្មវិធីបាល់ទាត់ខាងលើបានបញ្ជាក់ថាអង្គការរបស់លោកបង្កើតពានរង្វាន់នេះឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យក្មេងៗគថ្លង់ទាំងអស់បានសប្បាយរីករាយ និងបានចូលរួមប្រកួតបាល់ទាត់ជាមួយទីលានមួយត្រឹមត្រូវ ក៏ដូចជាបានជួបជុំគ្នាផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ការប្រកួតបាល់ទាត់នេះជារឿងអស្ចារ្យខ្លាំងណាស់សម្រាប់កុមារគថ្លង់ទាំងអស់ ព្រោះវាអាចពង្រឹងសុខភាពពួកគេ ក៏ដូចជាបង្កើតមិត្តភាព។
អ្នកគ្រប់គ្រងកម្មវិធីខាងលើបានបន្តថាក្រុមដែលចូលរួមការប្រកួតនេះមានចំនួន១៦ក្រុមមកពីបណ្ដាអង្គការផ្សេងៗដែលមកពីតាមបណ្ដាខេត្ត ដោយ១ឆ្នាំមានការប្រកួត២ដង ហើយយុវជនគថ្លង់ទាំងអស់ សុទ្ធតែមានឱកាសបានចូលលេងគ្រប់ៗគ្នា។ ការប្រកួតនេះមិនផ្ដោតលើថវិកាទេ ប៉ុន្តែមានជាអាហារសម្រាប់ញ៉ាំជុំគ្នាពេលប្រកួតចប់។
អង្គការផ្កាយសមុទ្រ មានកីឡាករ កីឡាការិនី សរុបចំនួន៣៥០០នាក់ ទូទាំងប្រទេសកម្ពុជា បូករួមទាំងយុវជនគថ្លង់ យុវជនខ្សោយប្រាជ្ញា និងយុវជនផ្សេងៗទៀត ដោយអង្គការបានរៀបចំការប្រកួតជាច្រើនក្នុងមួយឆ្នាំៗ ដើម្បីឱ្យពួកគេបានចូលរួមប្រកួតប្រជែង និងបង្កើនអារម្មណ៍សប្បាយរីករាយ៕
អត្ថបទ៖ មុន្នី រម្យ