ស្រីស្អាត បរមី ថតរឿងសុខៗងងឹតមុខសន្លប់តែម្តង
- 2016-06-24 15:53:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត បរមី ថតរឿងសុខៗងងឹតមុខសន្លប់តែម្តង
ចន្លោះមិនឃើញ
តារាសម្ដែងពន្លកថ្មី គឹម ច័ន្ទបរមី ទើបប្រឡូកសិល្បៈប្រមាណជាងកន្លះឆ្នាំ ដោយនាងប្រាប់ថាទទួលថតភាពយន្តបានច្រើន។ មិនតែប៉ុណ្ណោះគ្រាន់តែដើមឆ្នាំ ២០១៦ នាងគ្រងតំណែងតួឯកដល់ទៅ៣រឿងឯណោះ ជាហេតុធ្វើឲ្យនាងគ្មានពេលសម្រាកគ្រប់គ្រាប់ ទើបសន្លប់ច្រើនដងអំឡុងពេលថតទៀតផង។
បរមី ថ្លែង៖ “ចាសបង...ថតរឿងសុខៗងងឹតមុខ សន្លប់តែម្តង ហើយថ្ងៃខ្លះថតច្រើន អត់សូវបានញ៉ាំបាយ ហើយពេលខ្លះញ៉ាំអត់ទៀង ពេលខ្លះទៀតថតយប់ៗជ្រៅ ខ្លះទៀតក៏ដល់ភ្លឺ ណាមួយសុខភាពខ្ញុំ មិនសូវល្អទើបសន្លប់ទៅបង និយាយទៅខ្លាចចិត្តបងៗអ្នកថតទៀត តែមិនដឹងធ្វើម៉េច"។
ទន្ទឹមនឹងសុខភាពមិនសូវល្អ ជួនកាលមានសន្លប់បែបនេះ តារាមុខស្រីខាងលើ អះអាងថា មិនរួញរា និងមានបំណងចង់ឈប់ពីសិល្បៈឡើយ ព្រោះទម្រាំដើរមកដល់ចំណុចនេះ នាងតស៊ូ ប្រឹងប្រែងខ្លាំងណាស់ក្នុងវិស័យនេះ។
“បើនិយាយថាឲ្យឈប់ពីសិល្បៈ គឺមិនដែលគិតទេបង ឈឺប៉ុណ្ណឹងខ្ញុំទ្រាំបានបង។ ថ្ងៃខ្លះសន្លប់ចូលពេទ្យរួចហើយ មកដល់ផ្ទះ ក៏មិនហ៊ានប្រាប់ម៉ាក់ដែរ ចេះតែខ្លាចគាត់ឲ្យឈប់ដែរបង។ ណាមួយខ្ញុំស្រលាញ់សិល្បៈណាស់ ឈប់ងាយៗមិនកើតទេ...!"។ បរមី អះអាង៕
អត្ថបទ៖ ថា ម៉ាលីដា