ឃឹម បូរី ​ដឹក​នាំ​ក្រុម World Cup FC ​លើក​ពាន​មួយ​ម្សិលមិញ

  • 2016-06-27 13:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ឃឹម បូរី ​បាន​ដឹក​នាំ​ក្រុម​បាល់ទាត់​មិន​អាជីព​មួយ​មាន​ឈ្មោះ​ថា World Cup FC ​ឱ្យ​លើក​ពាន​រង្វាន់​មួយ​ហើយ​កាល​ពី​ម្សិលមិញ​នេះ ដោយ​ពាន​រង្វាន់​នោះ​មាន​ឈ្មោះ​ថា World Cup Soccer League ​មាន​ក្រុម​ចូល​រួម​ចំនួន​៩​ក្រុម។

 

 

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ណាហ្គាវើល​ខាង​លើ​ទើប​តែ​ចូល​ដឹក​នាំ​ក្រុម World Cup FC ​បាន​ប៉ុន្មាន​ខែ​នេះ​ទេ ដោយ​លោក​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​កីឡាករ​ក្មេង​ៗ​បច្ចុប្បន្ន​មាន​សមត្ថភាព​ខ្លាំង មិន​ពិបាក​ក្នុង​ការ​ណែនាំ​នោះ​ទេ។ បូរី ​បាន​បញ្ជាក់​ទៀត​ថា​លោក​ដឹក​នាំ​ក្រុម​មួយ​នេះ ដោយ​គ្រាន់​តែ​ប្រាប់​បច្ចេកទេស​លេង​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​សុទ្ធ​តែ​អាច​ដឹង និង​ងាយ​យល់​ពី​អ្វី​ដែល​លោក​បាន​ប្រាប់។

 

 

“ខ្ញុំ​ដឹក​នាំ​ក្រុម​មិន​អាជីព​នេះ គឺ​មាន​គោល​បំណង​ទៅ​ថ្ងៃ​អនាគត​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ម្នាក់។ អីចឹង​ហើយ ខ្ញុំ​ត្រូវ​ហាត់​ពី​ក្លឹប​តូច​ទៅ​សិន ទើប​អាច​ចាប់​យក​ឱកាស​ដើម្បី​ស្វែង​យល់​ពី​របៀប​ដឹក​នាំ​ឱ្យ​កាន់​តែ​ច្រើន។ អនាគត​ទៅ ខ្ញុំ​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ក្លឹប​នៅ​លីគ​កំពូល​កម្ពុជា​យើង”។ សម្ដី​អ្នក​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម ភ្នំពេញ​ក្រោន។

 

​ងាក​មក​ខាង​ពាន​រង្វាន់ World Cup Soccer League ​វិញ ​ក្រុម World Cup FC ​ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​បាន​ក្លាយ​ជា​ជើង​ឯក​ដោយ​យក​ឈ្នះ​ក្រុម Yorktrey Svaypak ដោយ​លទ្ធផ ៦-៤ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ជ័យលាភី​លេខ​មួយ​នេះ ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​៥០០​ដុល្លារ ខណៈ​ដែល​លេខ​២​ Yorktrey Svaypaទទួល​បាន ​២៥០​ដុល្លារ​ និង​លេខ​៣​ ក្រុម Premium FC​ ទទួល​បាន​១៥០​ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ