អគារ EXCHANGE SQUARE លំដាប់​ពិភពលោក នៅ​កម្ពុជា បញ្ចប់​ការ​សាងសង់​គ្រោង​ដំបូល​អគារ​ហើយ

  • 2016-06-29 17:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​អភិវឌ្ឍន៍​អគារ​លំដាប់​ពិភពលោក គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៦ ដើម្បី​ស្វាគមន៍​បណ្ដា​អ្នក​វិនិយោគ​ក្នុង​ការ​ជួល​ការិយាល័យ និង​ហាង​ទំនើប​ឈាន​មុខ

 

 

អគារ EXCHANGE SQUARE ដែល​ជា​អគារ​អភិវឌ្ឍន៍​ពហុ​មុខងារ​ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ពិធី​បញ្ចប់​ការ​សាងសង់​គ្រោង​ដំបូល​អគារ​ ដោយ​វត្តមាន​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល សហគមន៍​ធុរកិច្ច និង​ដៃគូ​សំខាន់ៗ​ជាច្រើន​រូប​ទៀត។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន Hongkong Land។

 

វត្តមាន​ថ្នាក់​ដឹកនាំ​សំខាន់ៗ មាន លោក Y K Pang អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hongkong Land ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋ​លេខា​ធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ឯកឧត្តម ជា សុផារ៉ា ទេស​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក Raymond Chow នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hongkong Land។

 

លោក Y K Pang បាន​ថ្លែង​ថា "នេះ​ជា​ជោគជ័យ​ដ៏​សំខាន់​មួយ​របស់​អគារ EXCHANG SQUARE ដោយ​យើង​បាន​ប្រារព្ធ​ពិធី​រួមគ្នា​ជាមួយ​តំណាង​រាជ​រដ្ឋាភិបាល ដៃគូ​នានា និង​ភតិកៈ​របស់​យើង​នៅ​ទីតាំង​អចលនទ្រព្យ​លំដាប់​ពិភព​លោក​មួយ​នេះ ដែល​ស្ថិត​ក្នុង​តំបន់​ប្រកប​ដោយ​សក្ដានុពល​ក្នុង​រាជធានី​ភ្នំពេញ។ កំណើន​នៃ​ការ​ចាប់​អារម្មណ៍​ និង​ការ​ប្ដេជ្ញា​ចិត្ត​ពី​ភតិកៈ គឺ​ជា​សញ្ញា​មួយ​បង្ហាញ​ថា អគារ EXCHANGE SQUARE កំពុង​តែ​សម្រេច​បាន​តាម​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ដើម្បី​ក្លាយ​ជា​កាតាលីករ​សម្រាប់​សកម្មភាព​ជំនួញ និង​ហាង​ទំនើប​នៅ​ក្នុង​រាជធានី​នៃ​កម្ពុជា"។

 

ក្នុង​ចំណោម​ភតិកៈ​ការិយាល័យ​ក្នុង​អគារ EXCHANGE SQUARE រួម​មាន ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខ​ក្នុង​តំបន់ ដូចជា ធនាគារ CIMB Bank ធនាគារ​ពិភព​លោក និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ ព្រម​ទាំង​ក្រុមហ៊ុន​ជំនួញ​របស់​ជប៉ុន Mitsui & Co. ផង​ដែរ។ ចំពោះ​ភតិកៈ​ហាង​ទំនើប​សំខាន់ៗ​វិញ រួម​មាន ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Yves Rocher និង​ផ្សារ​ទំនើប​លក់​ម្ហូប​ឆ្ងាញ់ៗ ដែល​គ្រប់​គ្រង​ ដោយ​ក្រុមហ៊ុន​វិនិយោគ​រួម​ក្នុង​ភ្នំពេញ។

 

គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ដំណាច់​ឆ្នាំ​នេះ អគារ EXCHANGE SQUARE ជា​អគារ​ការិយាល័យ​លំដាប់​ថ្នាក់​ទី១ (Grade A) និង​ជា​ផ្សារ​ទំនើប​បែប​សម័យ​ថ្មី។ នៅ​ក្នុង​ដំណាក់​កាល​ដំបូង​អគារ EXCHANGE SQUARE នឹង​ផ្តល់​ទំហំ ៣៩.៧០០ ម៉ែត្រ​ការ៉េ សម្រាប់​ទីតាំង​ការិយាល័យ និង​ហាង​លក់​ទំនិញ ព្រមទាំង​ចំណត​សម្រាប់​រថយន្ត​រហូត​ដល់​ទៅ ៦៥០ គ្រឿង​ទៀត​ផង។

 

អគារ EXCHANGE SQUARE មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្ដាល​ភ្នំពេញ ក្នុង​តំបន់​កំពុង​រីក​លូត​លាស់​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​តំបន់​ហ៊ុមព័ទ្ធ​ទៅ​ដោយ​មហាវិថី​សំខាន់ៗ។ អចលនទ្រព្យ​នេះ​រួម​ចំណែក​ដល់​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Hongkong Land ក្នុង​ការ​បន្ត​ជំរុញ​កំណើន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​មេ ក្នុង​តំបន់​ប្រមូល​ផ្ដុំ​ដោយ​អាជីវកម្ម​នៅ​ទូទាំង​អាស៊ី។

 

Hongkong Land មាន​ឈ្មោះ​ល្បីល្បាញ​ចំពោះ​ស្នាដៃ​សំណង់ ការ​គ្រប់គ្រង​អចលនទ្រព្យ និង​សេវា​អតិថិជន​ដែល​ប្រកប​ដោយ​គុណភាព ហើយ​ក្រុមហ៊ុន​កំពុង​អនុវត្ត​នូវ​បទដ្ឋាន ​និង​ជំនាញ​ឈាន​មុខ​ក្នុង​ឧស្សាហកម្ម​នេះ ដើម្បី​អភិវឌ្ឍ​ ដែល​នឹង​កំណត់​បាន​ជា​បទដ្ឋាន​ថ្មី​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

 

 លោក Y K Pang អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hongkong Land ស្វាគមន៍​តំណាង​រាជ​រដ្ឋាភិបាល ភ្ញៀវ​កិត្តិយស និង​ដៃគូ​អាជីវកម្ម​នៅក្នុង​ពិធី​បញ្ចប់​ការ​សាងសង់​គ្រោង​ដំបូល​អគារ EXCHANGE SQUARE

 

 ពិធី​បញ្ចប់​ការ​សាងសង់​គ្រោង​ដំបូល​អគារ​ដែល​មាន​ការ​ចូល​រួម​ពី (ពី​ឆ្វេង​ទៅ​ស្ដាំ)៖ លោក James Robinson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hongkong Land, លោក Yong Bin Lim អនុ​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន POSCO, លោក Y K Pang អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hongkong Land, ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់, លោក Raymond Chow នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hongkong Land, លោក Simon Dixon នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Hongkong Land, ឯកឧត្តម កើត សារ៉េត អនុ​រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្ដម ម៉ម សុផាន់​ណា ទីប្រឹក្សា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់

 

 អគារ EXCHANGE SQUARE ដែល​ជា​អគារ​ការិយាល័យ​លំដាប់​ថ្នាក់​ទី​១ (Grade A) និង​ជា​ផ្សារ​ទំនើប​បែប​សម័យ​ថ្មី គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ដំណាច់​ឆ្នាំ​នេះ

 

* ព័ត៌មាន​អំពី​គម្រោង​

 

  • ឈ្មោះ​គម្រោង៖ EXCHANGE SQUARE

  • ទីតាំង៖ ទល់​មុខ​ផ្លូវ​១០៦, ៥១, ៦១ ហើយ​មាន​ទីតាំង​នៅ​ចំ​កណ្ដាល​ភ្នំពេញ​ ក្នុង​តំបន់​កំពុង​រីក​លូត​លាស់​ផ្នែក​ហិរញ្ញវត្ថុ។

  • ការ​ទទួល​បាន​ទីតាំង៖ ខែ​វិច្ឆិកា ឆ្នាំ​២០១១

  • ក្រុមហ៊ុន​អភិវឌ្ឍ៖ ក្រុមហ៊ុន Hongkong Land (Premium Investments) Limited

  • អ្នក​គូរ​ប្លង់៖ Aedas

  • ក្រុមហ៊ុន​ម៉ៅការ​ធំ៖ Posco Engineering and Construction Limited

  • ផ្ទៃ​ក្រឡា​ទីតាំង៖ ១០.៧០០ ម៉ែត្រ​ការ៉េ

  • ផ្ទៃ​ក្រឡា​ជាន់​សរុប៖ ៣៩.៧០០ ម៉ែត្រការ៉េ

  • សមាសធាតុ៖ ហាង​ទំនើប​ចំនួន ៤ ជាន់ និង​ការិយាល័យ​លំដាប់​ទី​១ (Grade A )​ចំនួន​ ១៦ ជាន់

  • ទំនាក់ទំនង៖ អគារ EXCHANGE SQUARE ហ៊ុមព័ទ្ធ​ដោយ​សួនច្បារ និង​មហាវិថី​សំខាន់ៗ​ដែល​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ចូល​ទៅ​កាន់​តំបន់​សំខាន់ៗ និង​កន្លែង​ដែល​មាន​ការ​ទាក់​ទាញ​កំពុង​ពេញ​និយម​នៅ​ក្នុង​រាជធានី។ គម្រោង​នេះ​មាន​ចម្ងាយ​មិន​ដល់ ១០ គ.ម ពី​ព្រលាន​យន្តហោះ ហើយ​វា​ផ្តល់​កន្លែង​ចត​យាន​យន្ត​ប្រមាណ ៦៥០ គ្រឿង។

  • គម្រោង​នឹង​បញ្ចប់៖ នៅ​ចុង​ឆ្នាំ​២០១៦

  • វិបសាយ៖

EXCHANGE SQUARE៖ www.exchangesquare.com.kh

Hongkong Land៖ www.hkland.com

 

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទថ្មី