ដឹង​អត់​ថា មនុស្ស​វ័យ​កណ្ដាល​ត្រូវ​ការ​ប្រូតេអ៊ីន​ជា​ចាំបាច់?

  • 2016-06-30 16:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹង​ទេ​ថា មនុស្ស​វ័យ​ចំណាស់​អាច​ត្រូវ​ការ​សារជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​ក្មេងៗ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​សាច់​ដុំ?

 

មនុស្ស​​ត្រូវ​ការ​បរិមាណ​ប្រូតេអ៊ីន​គ្រប់​គ្រាន់​នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ជួយ​ទ្រទ្រង់​រាង​កាយ​ឲ្យមាន​សុខភាព​ល្អ​។ តាម​ការ​ស្រាវជ្រាវ​មុនៗ​ថា នៅ​ពេល​យើង​ឈាន​ដល់​វ័យ​កណ្តាល នោះ​ប្រូតេអ៊ីន​ដែល​ទទួល​ទាន​បាន​នៅ​ក្នុង​របប​អាហារ នឹង​នៅ​សល់​តិច ឬ​ច្រើន ដើម្បី​រក្សា​និរន្តរភាព​នៃ​ជីវិត​របស់​យើង ប៉ុន្តែ​ភស្តុតាង​ថ្មីៗ​នេះ​បាន​បង្ហាញថា នៅ​ពេល​យើង​ឈាន​ទៅ​ដល់​វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ រាង​កាយ​នឹង​ត្រូវ​ការ​ប្រូតេអ៊ីន​កាន់​តែ​ច្រើន​ឡើងៗ​ជាង​ក្មេងៗ​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​រាងកាយ និង​ជួយ​បង្កើត​ម៉ាស​សាច់​ដុំ។

 

ការ​រក្សា​ម៉ាស​សាច់​ដុំ មាន​សារៈសំខាន់​ណាស់​សម្រាប់​ដំណើរ​ការ​មុខងារ​ប្រចាំ​ថ្ងៃ ហើយ​លំហាត់​ប្រាណ​ដែល​អ្នក​បាន​ធ្វើ​ដើម្បី​ជួយ​បង្កើត​ និង​ទ្រទ្រង់​សាច់ដុំ​នោះ​ ក៏​ផ្តល់​នូវ​ផល​ប្រយោជន៍​ជាច្រើន ដូចជា ធ្វើ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល គេង​លក់​ស្កប់ស្កល់ និង​ជួយ​កម្ចាត់​ស្ត្រែស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ ប៉ុន្តែ​ការ​ហាត់​ប្រាណ​តែ​មួយ​មុខ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ ព្រោះ​រាង​កាយ​អាច​ជួសជុល​ និង​បង្កើត​សាច់ដុំ​បាន​ នៅពេល​ដែល​យើង​មាន​របាំង​ដ៏​ត្រឹមត្រូវ​ពី​អាមីណូអាស៊ីត​ដែល​មាន​នៅ​ក្នុង​ប្រតេអ៊ីន​ដែល​ទទួល​បាន​ពី​អាហារ​ដែល​យើង​បរិភោគ​ប្រចាំ​ថ្ងៃ។

 

 

ចាប់​ពី​អាយុ ៥០ ឆ្នាំ​ទៅ មនុស្ស​ភាគ​ច្រើន​ចាប់​ផ្ដើម​បាត់បង់​ម៉ាស​សាច់ដុំ ដែល​ជា​មធ្យម​ប្រហែល ០,៥% - ២% ក្នុង​មួយ​ឆ្នាំ។ មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​ធ្វើ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​បាត់បង់​សាច់ដុំ​នោះ គឺ​ដោយសារ​ពួក​គាត់​មិនសូវ​បាន​ធ្វើ​លំ​ហាត់ប្រាណ​ដូច​កាល​នៅ​ពី​ក្មេង ដូច្នេះ​ទើប​ធ្វើ​ឲ្យ​សាច់ដុំ​បាត់បង់ ដោយសារ​តែ​ការ​ប្រើប្រាស់​សាច់ដុំ​តិច​តូច នោះ​ចលនា​ក្នុង​ការ​បង្កើត​សាច់ដុំ​ឡើង​វិញ​ ក៏​យឺត​ទៅ​តាម​អាយុ​របស់​យើង​ដែរ។

 

ប៉ុន្តែ យើង​អាច​ការពារ​បាន​តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ ​បូករួម​នឹង​ការ​ទទួល​ទាន​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ក្នុង​របប​អាហារ​ នោះ​នឹង​ជួយ​កាត់​បន្ថយ​ការ​បាត់បង់​នេះ​បាន។ អ្នក​វិទ្យាសាស្ត្រ​អាច​សិក្សា​ពី​សមត្ថភាព​នៃ​រាងកាយ​ក្នុង​ការ​បង្កើត​សាច់ដុំ​តាម​រយៈ​របប​អាហារ​ និង​លំហាត់​ប្រាណ​ដែល​គេ​ហៅ​កាត់​ថា MPS (ការ​សំយោគ​​ប្រូតេអ៊ីន​សាច់ដុំ)។ MPS គឺ​ជា​ដំណើរ​ការ​មួយ​ដែល​រាង​កាយ​ប្រើប្រាស់​ប្រូតេអ៊ីន​ដែល​យើង​ទទួល​បាន​ពី​អាហារ ទៅ​បង្កើត​ជា​ប្រូតេអ៊ីន​សាច់ដុំ​នៅ​ក្នុង​រាង​កាយ។ ​បរិមាណ​ប្រូតេអ៊ីន​នេះ​នឹង​មាន​ភាព​ខុស​គ្នា អាស្រ័យ​លើ​ទម្ងន់ សមាស​ភាព​ផ្សំ ទំហំ​រូបរាង និង​កត្តា​អាយុ​ផង​ដែរ។ ដូចនេះ​មនុស្ស​វ័យ​ចំណាស់​នឹង​ត្រូវ​ការ​បរិ​មាណ​ប្រូតេអ៊ីន​ច្រើន​ជាង​ក្មេងៗ​ដើម្បី​ទទួល​បាន MPS ក្នុង​កម្រិត​អតិបរិមា។

 

ថ្មីៗ​នេះ​ការ​សិក្សា​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​អាមេរិក​បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ក្រុម​ដែល​មាន​អាយុ​ចាប់​ពី ២០ ឆ្នាំ ដល់ ៥២ ឆ្នាំ និង ៧៥ ឆ្នាំ ទទួល​ទាន​របប​អាហារ​ដែល​មាន​ប្រូតេអ៊ីន (០,៨ ក្រាម​ក្នុង ១ គីឡូក្រាម​នៃ​ទម្ងន់​រាងកាយ) ឬ ២ ដង​នៃ​បរិមាណ​នោះ​ក្នុង​រយៈ​ពេល ៤ ថ្ងៃ លទ្ធផល​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ដែល​ទទួល​ទាន​ប្រូតេអ៊ីន​ក្នុង​បរិមាណ​ខ្ពស់ បាន​បង្កើន​សំយោគ​ប្រូតេអ៊ីន​សាច់ដុំ​របស់​ពួកគេ ឬ​ន័យ​មួយទៀត​ គឺ​រាងកាយ​របស់​ពួកគេ​បាន​បង្កើត​សាច់ដុំ។ ទម្រង់​នៃ​ការ​ទទួល​ទាន​របស់​មនុស្ស​ភាគ​ច្រើន​ គឺ​ទទួល​ទាន​អាហារ​ពេល​ព្រឹក និង​ថ្ងៃ​ត្រង់​តិច និង​អាហារ​ពេល​យប់​ច្រើន។ ប៉ុន្តែ បរិមាណ​ដែល​ត្រឹមត្រូវ​នោះ​ គឺ​ត្រូវ​ទទួល​ទាន​ប្រូតេអ៊ីន​យ៉ាង​ហោច​ណាស់ ៣០ ក្រាម​សម្រាប់​អាហារ​មួយ​ពេល។

 

 

ទោះ​ជា​មនុស្ស​ដែល​មាន​វ័យ​ចំណាស់​ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់​យ៉ាង​ណា​ក៏​ដោយ តែ​ទទួល​ទាន​ប្រូតេអ៊ីន​មិន​បាន​គ្រប់គ្រាន់​នោះ ក៏​លទ្ធភាព​ក្នុង​ការ​បង្កើត​ និង​រក្សា​ម៉ាស​សាច់ដុំ​ក៏​ថយ​ទៅ​តាម​នឹង​ដែរ។ នៅ​ពេល​អាយុ​កាន់​តែ​កើន កាឡូរី​ក៏​កាន់​តែ​ថយចុះ ដោយសារ​កត្តា​រួមផ្សំ​ដែល​បណ្តាល​មក​ពី​អត្រា​មេតាបូលីស​ និង​ចលនា​រាង​កាយ​ចុះ​ខ្សោយ។ ដើម្បី​ចៀសវាង​ឡើង​ទម្ងន់ ពួកគេ​តែង​បរិភោគ​អាហារ​តិច​តួច ហើយ​មិន​បាន​ជ្រើសរើស​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ដែល​ប្រការ​នេះ​ហើយ​ធ្វើ​ឲ្យ​កាឡូរី​រាង​កាយ​ធ្លាក់​ចុះ ហើយ​បរិមាណ​ប្រូតេអ៊ីន​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នឹង​ដែរ។ ក្នុង​ចំណោម​ប្រភព​កាឡូរី​ខ្ពស់​ទាំង​ ១០ សម្រាប់​អ្នក​ដែល​មាន​វ័យ​ចាប់ពី​ ៧០ ​ឆ្នាំ​ឡើង​ទៅ​ មាន​ដូចជា នំប៉័ង នំ​ខេក ឃុកឃី ដំឡូង ការ៉េម និង​ភេសជ្ជៈ ដែល​រួម​គ្នា ចំណី​ទាំងនេះ​គឺ​ប្រហែល​ជា​ ២០% នៃ​ចំនួន​កាឡូរី​សរុប​ដែល​បាន​ទទួល​ទាន៕

 

អត្ថបទ៖ Herbalife

អត្ថបទពេញនិយម
អត្ថបទថ្មី