ជិត​ចប់​កុង​ត្រា​ សៅ ឧត្តម បង្ហើប​គម្រោង​ថ្មី​

  • 2016-07-01 16:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៅ ឧត្តម​ ថ្លែង​មក​កាន់ Sabay ថា​ នៅ​សល់​ប្រហែល​ ៣ទៅ៤​ខែ​ទៀត ​លោក​ចប់​កុង​ត្រា​ជាមួយ​កម្មវិធី​ Cambodian Idol ​ហើយ​។ ក្នុង​នោះ ​លោក​ក៏​មាន​គម្រោង​​ថា​ច្រៀង​តែ​បទ​ Original ​ប៉ុណ្ណោះ នៅ​ទ្រនំ​ថ្មី​ ប៉ុន្តែ​លោក​សុំ​មិន​ទាន់​បញ្ជាក់​ថា​ផលិត​កម្ម​ណា។

 

"កុង​ត្រា​នៅ​ហង្ស​មាស​ សល់​ប្រហែល​ ៣ទៅ​៤​ខែ​ទៀត​ទេ​ ហើយ​បើសិន​ខ្ញុំ​ចេញ ​គឺ​ខ្ញុំ​ច្រៀង​តែបទ​ Original ប៉ុណ្ណោះ​​នៅ​ផលិតកម្ម​ថ្មី​"។

 

 

ជាមួយ​គ្នា​នេះ ​អតីត ​Top3​ កម្មវិធី Cambodian Idol បញ្ជាក់​ផង​ដែរ​ថា ​ជុំវិញ​រឿង​ផលិតកម្ម គឺ​មាន​ច្រើន​ទាក់​ទង​លោក​ឲ្យ​ទៅ​ច្រៀង​ ប៉ុន្តែ​ក្នុង​នោះ​មាន​ ផលិត​កម្ម​មួយ​​​ ដែល​លោក​កំពុង​ពិចារណា​។ សៅ ឧត្តម អះអាង​ថា​ សព្វ​ថ្ងៃ​លោក​ច្រៀង​តែ​បទ​ស្នាដៃនិពន្ធ​ថ្មី​ប៉ុណ្ណោះ​ លែង​​ច្រៀង​បទ​ចម្លង​ទៀត​ហើយ។ ឆាប់ៗ​ខាង​មុខ​នេះ ​លោក​​នឹង​មាន​បទ​ស្នាដៃ​ថ្មី​ និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ចែក​ជូន​ប្រិយ​មិត្ត​ស្តាប់​កម្សាន្តតាម​រយៈ​ការ​ផុស​ក្នុង​បណ្តាញ​សង្គម​ទៀត​ផង។

 

"មាន​ផលិត​កម្ម​ច្រើន​ដែរ​ គេ​ទាក់ទង ប៉ុន្តែ​ក្នុង​នោះ​ មាន​មួយ​ ដែល​ខ្ញុំ​កំពុង​ពិចារណា ព្រោះ​ផលិតកម្ម​នោះ​ត្រូវ​នឹង​ចិត្ត​គំនិត​ខ្ញុំ​ដោយសារ​តែ​គេ​ធ្វើ​តែ​បទស្នាដៃ​និពន្ធ​ថ្មី​។ យ៉ាង​ណា​មិញ​ខាង​ ហង្ស​មាស​ ខ្ញុំ​ក៏​មិន​ទាន់​ប្រាកដ​ដែរ​ ខាង​ពួកគាត់(ហង្សមាស)​ក៏​ធ្លាប់​បាន​ហៅ​ខ្ញុំ​ដែរ ប៉ុន្តែ​រឿង​រ៉ាវ​យ៉ាង​ណា​នោះ​ ចាំ​ពេល​ផុត​កុង​ត្រា​ ទស្សនិកជន​នឹង​បាន​ឃើញ"។ សៅ ឧត្តម បន្ថែម៕

 

អត្ថបទ៖ ថា ម៉ាលីដា​

​​