បើកសម្ពោធ ភាពយន្តចាយលុយជាង៧ម៉ឺនដុល្លារ
- 2016-07-07 17:05:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកសម្ពោធ ភាពយន្តចាយលុយជាង៧ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
រឿង “អាស៊ុយទ្រីស្មោះស្នេហ៍” របស់ផលិតកម្ម BKS ដែលល្បីចាយលុយជាង៧ម៉ឺនដុល្លារ បានបើកសម្ពោធហើយកាលពីល្ងាចមិញនៅរោងភាពយន្ត Major Cineplex by Cellcard បន្ទាប់ពីផលិតជិត១ឆ្នាំមក។
រឿង “អាស៊ុយទ្រីស្មោះស្នេហ៍” ដែលជាវណ្ណកម្មទី២របស់ផលិតកម្មមួយនេះ គឺជាខ្សែភាពយន្តបែបកំប្លែង ដោយប្រជុំទៅដោយតារាល្បីៗជាច្រើន។ តារាទាំងអស់នោះ មានដូចជា លោក ទេព រិនដារ៉ូ ឈុន សុវណ្ណភក្ដី កញ្ញា គីម ច័ន្ទបរមី អ្នកនាងប៉ែន សុផានី អ្នកនាង ប៉េងប៉ោង លោក ម៉ា ដូណា DJ ពាង DJ កូនកណ្ដុរ និងតារាកំប្លែងមួយចំនួនទៀត។
លោក ឈុន សុវណ្ណភក្ដី បានឲ្យដឹងថា នៅក្នុងខ្សែភាពយន្តខាងលើ ផលិតកម្មរបស់លោក បានផលិតឡើងយ៉ាងសម្រិតសម្រាំងជាខ្លាំង ទាំងការ Make Up តារាសម្ដែង ក៏ដូចជាបច្ចេកទេសកាមេរ៉ាជាដើម។ ក្នុងនោះដែរក្រៅពីឈុតកំប្លែងជាច្រើនធ្វើឲ្យទស្សនិកជនសើចសប្បាយ ខាងផលិតកម្មបានបញ្ចូលបទចម្រៀងជាង១០បទ សុទ្ធតែជា Original Song ទាំងអស់។
ចាងហ្វាងផលិតកម្មរូបនេះបានលើកឡើងថា ការបញ្ចូល Original Songនេះ ខាងនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរផលិតកម្មលោកជាខ្លាំង ព្រោះកន្លងមក មិនមានផលិតកម្មណាមួយ បញ្ចូលបទចម្រៀងថ្មីច្រើនដូចផលិតកម្មលោកឡើយ។
ជាមួយនឹងការលើកសរសើរពីនាយកដ្ឋានភាពយន្ត ម្ចាស់ផលិតកម្មខាងលើរំពឹងថា រឿង “អាស៊ុយទ្រីស្មោះស្នេហ៍” នឹងទទួលបានគាំទ្រខ្លាំងជាងស្នាដៃទីរឿង "ដៃគូកម្ចាត់ខ្មោច"។ លោកបន្តថា គ្រាន់តែផលិតកម្មចេញ Trailer ផ្លូវការលើបណ្ដាញសង្គមមកមាន ទស្សនិកជន Commend ចង់មកទស្សនាច្រើន៕
អត្ថបទ៖ ខុត សីហា