រថយន្ត​ ​TESLA​ ​បើក​ស្វ័យប្រវត្ត​ ​បុក​គេ​ ទៀត​ហើយ​ !!!

  • 2016-07-08 21:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយ​ករណី​មិន​ទាន់​ស្ងប់​ស្ងាត់​ផង​ ​រថយន្ត​ ​TESLA​ ​មួយ​គ្រឿង​ផ្សេង​ទៀត​​ដែល​មាន​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្ត​ បាន​បើក​​ទៅ​បុក​​រថយន្ត​ជា​ច្រើន​គ្រឿង ​ដែល​នាំ​ឲ្យ​ខូចខាត​និង​ធ្វើ​​អ្នក​បើកបរ​​រង​របួស​ផង​ដែរ​។​

 

 

រូបដំណាង Tesla ម៉ូដែល X

 

អ្នក​បើកបរ​ ​បាន​បញ្ជាក់​ថា​ ​គាត់​បាន​ប្រើ​នូវ​មុខងារ​បើកបរ​ស្វ័យប្រវត្ត​ ​លើ​រថយន្ត​ ​TESLA​ ​ម៉ូដែល​ ​X​ ​នៅ​ពេល​បើកបរ​លើ​ផ្លូវ​​ ​Highway ក្នុង​រដ្ឋ Pennsylvania។​ ​ក្រោយ​មក​រថយន្ត​ ​របស់​គាត់​បាន​ស្ទុះទៅ​បុក​ ​នឹង​រថយន្ត​ដទៃ​​ដែល​បណ្តាល​ឲ្យ​ខូចខាត​និង​ធ្វើ​ឲ្យ​គាត់​​រង​របួស​ផង​ដែរ​​ ​។​ ប៉ុន្តែ​ករណី​នេះ ​ក្រុមហ៊ុន មិនទាន់ចេញមកបកស្រាយអ្វីជុំវិញ ភាពមិនប្រក្រតីនៃ បច្ចេកវិទ្យាពួកគេនោះ​ទេ​ ។

 

ដោយឡែក​ ​អ្នក​ជំនាញ​ខាង​ផលិត​រថយន្ត​របស់​អាល្លឺម៉ង់​ ​បាន​ចេញ​មក​ណែនាំ​ ​ឲ្យ​ក្រុមហ៊ុន​ ​TESLA​ ​ឈប់​ប្រើ​នូវ​ Sensor ដែល​គេ​ប្រើ​រាល់​ថ្ងៃ​ ​ហើយ​ងាក​ទៅ​ប្រើ​បច្ចេកវិទ្យា​ចាប់​រូបភាព​ ​ដោយ​ពន្លឺ​ ​LIDAR​ ​វិញ​ ​។ ព្រោះ​ LIDAR អាចវិភាគ​ដឹង បាន​ច្បាស់ពី វត្ថុនានា ដែល​នៅក្បែវា ទោះជាវត្ថុនោះ មានទំហំតូច​ក៏ដោយ ៕

 

 

 

 

អាន​បន្ត​ ​៖​ ដង​វិថី​ទីក្រុង​សិង្ហបុរី​ក្លាយ​ជា​ទីលាន អ្នក​ស្វែង​រក​ភាព​រំភើប​ការ​បើកបរ​រថយន្ត Porsche

 

ប្រែ​សម្រួល ​៖​ រដ្ឋ ប្រភព​ ​៖​ carbuzz