៨ សន្លឹក​ពី​ទិដ្ឋភាព​​​​ដ៏​ស្រទន់​នៃ​ព្រះអាទិត្យ​រៀប​លិច​​ពេល​សាយណ្ហ

  • 2016-07-09 23:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអាទិត្យ​​​​បញ្ចេញ​រស្មី​​ដល់​ភព​ផែន​ដី​​​​​​ បង្កើត​បាន​ជា​ប្រភព​​ថាមពល​ដ៏​​មាន​ប្រយោជន៍​​ ​ដែល​​​ភាវៈ​មាន​ជីវិត​ទាំង​​ឡាយ​ ត្រូវ​ការ​​​​​​​ប្រើ​ប្រាស់​ជា​ចាំ​បាច់​ក្នុង​ការ​រស់​នៅ​មិន​អាច​ខ្វះ​បាន។

 

  ​​​ ​នា​ពេល​​ថ្ងៃ​ ព្រះ​សុរិយា​បញ្ចេញ​​​រស្មី​ដែល​មាន​កម្ដៅ​​ក្ដៅ​ខ្លាំង​ដល់​​​ការ​រស់​នៅ​របស់​​មនុស្ស​ សត្វ​ រុក្ខជាតិ តែ​យ៉ាង​ណា​មិញ​ មក​ដល់​ពេល​ល្ងាច​​​​​​​​​​​​​​ ព្រះអាទិត្យ​​រៀប​អស្ដង្គត​​​ក៏​​ថយ​​រស្មី​​បន្តិច​ម្ដង​ៗ​​បាន​បង្កើត​ជា​ទស្សនីយភាព​​ដ៏​ស្រទន់​ស្រល់​ត្រកាល​មួយ​គួរ​ឲ្យ​ចង់​ទស្សនា។

 

តែ​​មក​ទល់​ពេល​នេះ​ជា​​រដូវ​វស្សា​ មាន​ភ្លៀង​ច្រើន ដូច​នេះ​គេ​​​​​​ពុំ​​សូវ​ជា​បាន​ឃើញ​​ទិដ្ឋភាព​​បែប​នេះ​​ច្រើន​​​​នោះ​ទេ។ យ៉ាង​ណា​ក្ដី​ ប្រិយមិត្ត​អាច​ស្រស់​ស្រាយ​អារម្មណ៍​ជា​​មួយ​កម្រង​រូបភាព​​​ប្រចាំ​សប្ដាហ៍​របស់​ Sabay អំពី​ទិដ្ឋភាព​ព្រះអាទិត្យ​រៀប​លិច​​នា​ពេល​រសៀល​សាយណ្ហ។  

 

 

ចុចអាន៖  ការ​អាន​ជា​ចំណី​ភ្នែក កើន​ទាំង​ចំណេះ​ដឹង

 

អត្ថបទ​៖ មាន រតនា ​​​​​​​​​​​​​​​

អត្ថបទថ្មី