ចម្លែក​! ​ភូមិ​តូច​មួយ​មាន​កូនភ្លោះ ៣៩គូ គ្មាន​អ្នក​ដឹង​ថា​មក​ពី​អ្វី

  • 2016-07-13 21:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​ខាងក្រៅ​នៃ​ទីក្រុង Chongqing ភូមិ​តូច​មួយ​មាន​ឈ្មោះ​ថា Qingyan នៃ​ប្រទេស​ចិន មាន​កូនភ្លោះ​រហូត​ដល់​ទៅ ៣៩គូ។ ទីនោះ​កំពុងតែ​ល្បីល្បាញ និង​ត្រូវ​បាន​គេ​ហៅ​ថា «ភូមិ​កូនភ្លោះ» ទៀតផង។ កូនភ្លោះ​ចាស់​ជាង​គេ​រស់នៅ​ទីនោះ មាន​អាយុ​៨៩ឆ្នាំ។ នៅ​ក្នុង​មូលដ្ឋាន​នៃ​ភូមិ​មួយ​នេះ មាន​មនុស្ស​រស់នៅ​ត្រឹមតែ ៣៦៧​គ្រួសារ​តែប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ ក្នុង​ចំណោម​១០គ្រួសារ មាន​កូនភ្លោះ​២នាក់។

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំនួន​នៃ​កូនភ្លោះ​ដ៏​ច្រើន​នេះ បាន​ធ្វើ​ឲ្យ​ប្រជាជន​នៅ​ទី​នោះ​ងឿងឆ្ងល់ តែ​គ្មាន​នរណា​ម្នាក់​អាច​ពន្យល់​ពី​បាតុភូត​ដ៏​ចម្លែក​នេះ​ឡើយ។

 

យោង​តាម​ការ​សិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី PLOS ONE ដែល​បាន​វិភាគ​លើ​ប្រទេស​ចំនួន​៧៥ ចាប់​ពី​ឆ្នាំ១៩៨៧ ដល់ ២០១០ បាន​ឲ្យ​ដឹង​ថា មាន​កត្តា​ជា​ច្រើន​ដែល​អាច​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​កូនភ្លោះ ដូច​ជា អាយុ កម្ពស់ ការ​មាន​ផ្ទៃពោះ​ពី​មុន ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត និង តំណ​ពូជ​របស់​ម្តាយ។ បើ​តាម​ស្ថិតិ​នៃ​ការ​មាន​ផ្ទៃពោះ​កូនភ្លោះ​នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​ត្រឹមតែ ១.‌១ភាគរយ​ប៉ុណ្ណោះ ឬ​ស្មើនឹង ១ ក្នុង​ចំណោម ៩០៕

 

 

 

 

 

 

 

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist

អត្ថបទថ្មី