LINE គម្រប់​ខួប ៥ ឆ្នាំ​ជាមួយ​កាដូ FREE Sticker FREE Call

  • 2016-07-14 21:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ថ្ងៃ​ដែល​កម្មវិធី​ទូរសព្ទ LINE បាន​បង្កើត​មក​ក្នុង​គោល​បំណង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ជិតស្និទ្ធ មក​ដល់​ថ្ងៃនេះ​ មាន​រយៈពេល ៥ ឆ្នាំ​ហើយ។ ក្នុង​រយៈ​ពេល​នេះ LINE បាន​ផ្តល់​សេវាកម្ម​ជា​ច្រើន ដែល​មាន​ទាំង​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន (LINE Messenger) ការ​ប្រើប្រាស់​សម្រាប់​មុខ​ជំនួញ (LINE Official Account, LINE@) និង​ការ​កម្សាន្ត​ផង​ដែរ (LINE Game, B612…)។ LINE មិន​អាច​មាន​ថ្ងៃ​នេះ​ឡើយ​ បើ​ជា​គ្មាន​ការ​គាំទ្រ​ពី​អ្នក​ទាំងអស់​គ្នា ដូចនេះ​ហើយ LINE បាន​រៀបចំ​កាដូ​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​មាន​ដូច​ខាង​ក្រោម។

 

 

ចាប់ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​១៦-កក្កដា អ្នក​ដែល​ចូល​ប្រើប្រាស់ LINE នឹង​ទទួល​បាន​ការ​ណែនាំ​ដើម្បី​ទទួល​​រង្វាន់​ជាច្រើន ដែល​រង្វាន់​ទី១ គឺ FREE Pop-Up Stickers ដែល​ជា​ប្រភេទ Stickers បែប​ថ្មី។ Pop-Up Stickers គឺ​ជា​ប្រភេទ Stickers ថ្មី​ដែល​រូប​នឹង​ផុស​ឡើង​ពេញ Screen ទូរសព្ទ​នៅ​ពេល​អ្នក​ផ្ញើ​វា​ទៅ​កាន់​មិត្ត​របស់​អ្នក ក្នុង​ពេល​កំពុង Chat ជាមួយ​គ្នា។

 

 

ក្រៅពី FREE Pop-Up Stickers ក៏​មាន​រង្វាន់​ផ្សេង​​ៗ​ដែរ គឺ​ការ​ប្រើប្រាស់ LINE Out ដោយ​ឥត​គិត​ថ្លៃ​ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​ទី​១៦-កក្កដា។ ជា​ទូទៅ LINE ផ្តល់​នូវ​សេវាកម្ម Call តាម​អ៊ីនធឺណិត FREE ទៅ​កាន់ LINE ដូចគ្នា​បាន តែ​ចំពោះ​សេវាកម្ម​ដែល​មានឈ្មោះ​ថា LINE Out គឺ​សម្រាប់​ Call ពី LINE ទៅ​កាន់​ទូរ​សព្ទ​ដៃ​ជាមួយ​នឹង Credit តែ​សម្រាប់​រយៈ​ពេល​នេះ​គឺ Call FREE តែ​ម្តង។ បើ​សិន​ជា​អ្នក​ចង់ Call ទៅ​កាន់​លេខ​ទូរសព្ទ​ ហើយ​មិន​មាន​ទឹកប្រាក់​គ្រប់​គ្រាន់​តែ​មាន​អ៊ីនធឺណិត នោះ​អ្នក​អាច​ប្រើ LINE Out ដោយ​ខល​ពី LINE លើ​អ៊ីនធឺណិត ទៅ​កាន់​គ្រប់​លេខ​ទូរសព្ទ​ទូទាំង​ពិភព​លោក​បាន។

 

 

 

ត្ថបទ៖ ដៃ​គូ​សហការ