អាហារូបករណ៍​ជំនាញ IT ៦៤​កន្លែង សម្រាប់​សិស្ស​បាក់​ឌុប២០១៦

  • 2016-07-15 17:01:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ KIT ខេត្ត​កំពង់ស្ពឺ បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ៦៤កន្លែង លើ​ជំនាញ IT (Software Engineering) រយៈពេល០៤​ឆ្នាំ សម្រាប់​សិស្ស​ដែល​ប្រលង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦ នេះ។

 

 

លក្ខខ័ណ្ឌ​នៃ​អាហារូបករណ៍៖

  • ជា​សិស្ស​ដែល​ប្រលង​ជាប់​ថ្នាក់​ទី​​១២ ឆ្នាំ២០១៦
  • មាន​ចំណាប់​អារម្មណ៍​លើ​ជំនាញ IT (Software Engineering)
  • នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​សរសេរ (គណិតវិទ្យា និង IQ)
  • នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើតេស្ត​ផ្ទាល់មាត់ បន្ទាប់​ពី​ប្រលង​ជាប់​ការ​សរសេរ

 

អត្ថប្រយោជន៍​នៃ​អាហារូបករណ៍៖

  • ថ្លៃ​សិក្សា​រយៈពេល ៤ឆ្នាំ​ពេញ
  • កន្លែង​ស្នាក់​នៅ​រួម​គ្នា​ជាមួយ​សិស្ស​ដទៃ​ទៀត
  • អាហារ ៣ពេល​ក្នុង​មួយ​ថ្ងៃ
  • មធ្យោបាយ​ធ្វើ​ដំណើរ​ទៅមក​ភ្នំពេញ និង KIT
  • សម្ភារៈ​សិក្សា
  • ឱកាស​ធ្វើការ​នៅ​ប្រទេស​ជឿនលឿន​ក្រោយ​បញ្ចប់​ការ​សិក្សា

 

អាច​ជ្រើសរើស​ពេល​វេលា​ប្រលង ៣​លើក​ផ្សេង​គ្នា ដែល​មាន​ដូច​ខាង​ក្រោម៖

១. ២៧ សីហា ២០១៦ ២. ១៨ កញ្ញា ២០១៦ ៣. ២៥ កញ្ញា ២០១៦

 

បែបបទ​បំពេញ​ដើម្បី​ធ្វើតេស្ត​សរសេរ ចុច​ទី​នេះ​

 

ទីតាំង​នៃ​ការ​ធ្វើតេស្ត នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ កម្ពុជា-ជប៉ុន CJCC ដែល​ស្ថិត​ក្នុង​បរិវេណ​វិទ្យាស្ថាន​ភាសាបរទេស IFL។

 

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង៖ 078 777 384 ឬ recruit@asiato.asia

 

អត្ថបទ៖ គង់ វិសាល