រូបចម្លាក់មេទ័ព គួន អ៊ី កម្ពស់៥៨ម៉ែត្រ សាងសង់រួចរាល់ កណ្តាលទីក្រុង Jingzhou
- 2016-07-15 17:23:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបចម្លាក់មេទ័ព គួន អ៊ី កម្ពស់៥៨ម៉ែត្រ សាងសង់រួចរាល់ កណ្តាលទីក្រុង Jingzhou
ចន្លោះមិនឃើញ
រូបចម្លាក់មេទ័ព គួន អ៊ី ដែលពូកែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ត្រូវបានគេសាងសង់រួចរាល់ជាស្ថាពរ នៅឯឧទ្យាន Guan Yu Park ស្ថិតក្នុងទីក្រុង Jingzhou ប្រទេសចិន។ រូបចម្លាក់នេះមានកម្ពស់ ៥៨ម៉ែត្រ និងទម្ងន់ជាង ១,៣២០តោន ហើយផ្ទុកទៅដោយទង់ដែង ចំនួន ៤០០០ចម្រៀក។ ចម្លាក់មហិមានេះត្រូវបានរចនាឡើងដោយ លោក Han Meilin ដែលត្រូវបានគេស្គាល់ច្បាស់តាមរយៈស្នាដៃរចនា នៅក្នុងការប្រកួត «2008 Beijing Olympics» ហើយនៅខាងក្រោមរូបចម្លាក់នេះ គឺជាសារមន្ទីរដែលមានទំហំ ៨០០០ម៉ែត្រការ៉េ ទៀតផង។
គួរបញ្ជាក់ផងដែរថា មេទ័ព គួន អ៊ី បានរស់នៅក្នុងអំឡុងសម័យសាមកុក ដោយប្រើប្រាស់កាំបិតវែង មានឈ្មោះថា «Green Dragon Crescent Blade» ជាអាវុធ ខណៈកាំបិតមួយនេះ ក៏ត្រូវបានសាងសង់ជាមួយរូបចម្លាក់របស់លោកផងដែរ ដោយវាមានទម្ងន់ រហូតដល់ទៅ ១៣៦តោនឯណោះ៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ boredpanda