សុវណ្ណ គិរី បង្ហើរ​សំនៀង​បាន​បន្តិច​​​ធ្លាក់ពី​លើ​ឆាកខ្ពៀក

  • 2016-07-15 20:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​ ក្នុង​កម្មវិធី​ The style Cambodia​ របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ លោក សុវណ្ណ គិរី ​ដែលជា​ពិធី​ករ​ក្នុង​កម្ម​វិធីនេះ បាន​ធ្លាក់​ពី​លើ​ឆាក​ ខណៈ​ទើប​តែ​បង្ហើរ​សំនៀង​មួយ​បទ​ចំណង​ជើង​ថា​ "ឱ​ស្នេហ៍​មាស​បង" បាន​​តែ​បន្តិច​ប៉ុណ្ណោះ។

 

ដំបូង​ឡើយ ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​បាន​ចាប់​អារម្មណ៍ លើ​ករណីតារា​ចម្រៀង​ម្នាក់​ច្រៀង​ធ្លាក់​ពី​លើ​ឆាក ប៉ុន្តែ​មិន​ដឹង​ថា​ជា​តារា​រូប​នេះ​ទេ ទើប​តែ សុវណ្ណ គីរី លាត​ត្រដាង​ប្រាប់​ Sabay មុន​នេះប៉ុណ្ណោះ។ តារា​ប្រុស​ពូកែ កំប្លុកកំប្លែង​រូប​នេះ ថ្លែង​ថា “អ្នក​ដែល​ធ្លាក់​លើ​ឆាក គ្មាន​អ្នក​ណា​ទេ គឺ​បង​ហ្នឹង​ហើយ​ (សើច) ទើប​តែ​ច្រៀង​បាន​បន្តិច​ធ្លាក់​ខ្ពៀកហ្មង​អូន។ កម្ម​វីធី​គេ​តម្រូវ​ថា​ អ្នក​ណា​ដែល​ច្រៀង​អត់​ពីរោះ​នឹង​ត្រូវ​ធ្លាក់​ពី​ លើ​ឆាក​ចឹង​ហ្មង​អូន​ ប៉ុន្តែ​អត់​មាន​ប៉ះពាល់​ ឬ​ រង​របួស​ឡើយ​អូន"។ គិរី បញ្ជាក់​មុន​នេះ​។

 

 

អតីត​​កីឡា​ករ​ការ៉ាតេដូ​ រូប​នេះ​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា​ សប្ដាហ៍​នេះ​ ទស្សនិក​ជន​ នឹង​បាន​ឃើញ​ចំណី​អារម្មណ៍​ប្លែក​មួយ​ទៀត​ពី​កម្ម​វិធី​នា​ចុង​សប្ដាហ៍​នេះ។ ឥឡូវ​តោះ...ទស្សនា​វីដេអូ​នោះ​ទាំង​អស់​គ្នាមើល​ល្អ​សើច​ទេ...!

 

 

អត្ថបទ៖ ថា ម៉ាលីដា