គ្រូ Leicesterថា​ Mourinho អាច​ជា Ferguson ថ្មី​នៅ​ Man Utd

  • 2016-07-19 16:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho អាច​ក្លាយ​ជា​ Sir Alex Ferguson ទី​២​នៅ Manchester United។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក Claudio Ranieri អ្នក​ចាត់​ការ​ទូទៅ​ Leicester City។

 

បុរស​ជនជាតិ​អ៊ីតាលី​ដែល​ធ្លាប់​ត្រូវ​បណ្ដេញ​ចេញ​ពី​ Chelsea កាល​ពី​ឆ្នាំ​២០០៤ ដោយ​សារ​ការ​មក​ដល់​របស់ Mourinho បាន​និយាយ​ថា៖ "Mourinho អាច​ក្លាយ​ជា Ferguson នៅ United។ គាត់​នឹង​មិន​នៅ​ United រយៈ​២៦​ឆ្នាំ​ដូច​ Ferguson បាន​ធ្វើ​នោះ​ទេ​ តែ Mourinho នឹង​បង្ហាញ​ភាព​ជោគ​ជ័យ​ដោយឡែក​របស់​គាត់”។

 

លោក​ Mourinho មក​កាន់​ទឹកដី​ Old Trafford ដើម្បី​ជំនួស​ Louis van Gaal ដែល​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ។ ក្នុង​ការ​ដឹក​នាំ​ប្រកួត​ដំបូង​របស់​ខ្លួន អតីត​អ្នក​ចាត់​ការ​ទូទៅ​ Chelsea នាំ​ក្រុម​ឈ្នះ Wigan Athletic ២-០ កាល​ពី​ថ្ងៃ​សៅរ៍។

 

United ក្នុងនាម​ជា​ជើង​ឯក​ FA Cup ក្រោម​ការ​ដឹក​នាំ​របស់ Mourinho នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ Leicester (ជើងឯក Premier League) ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Claudio Ranieri នៅ​ពាន​រង្វាន់​ Community Shield មុន​បើក​រដូវ​កាល​នៅ​ខែ​ក្រោយ​នេះ៕

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Goal

អត្ថបទពេញនិយម