មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ដង្ហែ​សព​ បណ្ឌិត កែម ឡី

  • 2016-07-24 16:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

-មហាជន​រាប់​ម៉ឺន​នាក់​ដង្ហែ​សព​ បណ្ឌិត កែម ឡី -ប្រជាជន​ឈរ​តាម​ដងផ្លូវ​​ជូន​ដំណើរ​សព​ បណ្ឌិត កែម ឡី -អ្នក​ចូលរួម​បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ -កម្លាំង​សន្ដិសុខ ចុះ​ការពារ​​ក្បួន​ដង្ហែ​សព -កម្មវិធី​បុណ្យ

 

 

មហាជន​រាប់​ម៉ឺន​នាក់ បាន​ចូលរួម​ពិធី​ដង្ហែ​សព បណ្ឌិត កែម ឡី ដើម្បី​សម្ដែង​ពី​ការ​សោកស្ដាយ​ និង រំលឹក​នូវ​វីរភាព​ របស់​លោក​បណ្ឌិត។ ពិធី​ដង្ហែ បាន​ចាប់​ផ្ដើម​ពី​ម៉ោង ៧ ព្រឹក ដើម្បី​ឆ្ពោះ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​បណ្ឌិត នា​ខេត្ត​តាកែវ។

 

តាម​សេចក្ដីរាយការណ៍​ពី​ក្រុម​ការងារ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​រយៈពេល​ ១ម៉ោង ៣០ នាទី គឺ​រាប់​ពី​ម៉ោង ៧ព្រឹក​រហូត​ដល់​ម៉ោង ៨:៣០ នាទី ក្បួន​ដង្ហែ​សព​បាន​ទៅ​ដល់​ស្ពាន​អាកាស​តិចណូ ហើយ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​កាន់តែ​ច្រើន​ឡើង និង មាន​អ្នក​សងខាង​ដង​ផ្លូវ​ដើម្បី​ជូន​ដំណើរ​ចុងក្រោយ​របស់​លោក​បណ្ឌិត កែម ឡី។

 

តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ចោមចៅ មាន​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ឈរ​អម​សងខាង​នៅ​តាម​ដងផ្លូវ ដើម្បី​រង់ចាំ​ក្បួន​ដង្ហែ​សព​ ផងដែរ។

 

ក្រុម​អ្នក​វិភាគ​សង្គម ក៏ដូចជា ប្រជាពលរដ្ឋ​បាន​ប្រាប់​ក្រុម​ការងារ​ Sabay នៅ​ព្រឹក​នេះ​ថា មនុស្ស​ដែល​បាន​ចូលរួម​ច្រើន​សន្ធឹកសន្ធាប់​ ដើម្បី​ចូលរួម​ដង្ហែសព​បណ្ឌិត​កែម ឡី នេះ អាច​ចាត់ទុក​​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត ដើម្បី​​សម្ដែង​ការ​សោកស្ដាយ​ផង និង រំលឹក​វីរភាព​របស់​លោក​បណ្ឌិត​កែម ឡី។

 

 

-អ្នក​ចូលរួម​បង្ហាញ​ទឹក​មុខ​ក្រៀមក្រំ

 

 

 

 

 

 
 

-ប្រជាជន​ឈរ​តាម​ដងផ្លូវ​​ជូន​ដំណើរ​សព​ បណ្ឌិត កែម ឡី

 

 

 

 
 

-ការ​រក្សាសណ្ដាប់ធ្នាប់ នៃ​ក្បួន​ដង្ហែ​សព បណ្ឌិត កែម ឡី

 

 

 

 

 
 

-កម្មវិធី​បុណ្យ

ប្រសិន​បើ​មិនមាន​ការ​ប្រែប្រួល​នោះទេ គឺ​ផ្អែក​តាម​កម្មវិធី​បុណ្យ ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី​ ដែលបាន​ចេញ​ដំណើរ​តាំង​ពី​ម៉ោង​ ៧ ព្រឹក​ ដង្ហែ​ចេញ​ចេញ​ពី​​វត្ត​ពោធិ៍យារាម ហៅ​វត្តចាស់​ក្នុង​រាជធានីភ្នំពេញ នឹង​ទៅ​ដល់​ស្រុក​កំណើត​​លោក​បណ្ឌិត នៅ​​ភូមិ​អង្គ​តាកុប ឃុំលាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នា​វេលាម៉ោង ២ រសៀល។ កម្មវិធី​ដដែល​បាន​បញ្ជាក់​ថា នឹង​ធ្វើ​ពិធី​សាសនា​បន្ដបន្ទាប់។ ពិធី​បញ្ចុះ​សព នឹង​ប្រព្រឹត្តិ​ទៅ​ នៅ​វេលាម៉ោង ១១:៣០ នាទី​ព្រឹក ថ្ងៃ​ទី ២៥ ខែ​កក្កដា ស្អែក​នេះ៕

អត្ថបទថ្មី