វិធីងាយៗ ដោះស្រាយបញ្ហាដំណេក៩យ៉ាង របស់អ្នក
- 2016-07-25 23:16:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗ ដោះស្រាយបញ្ហាដំណេក៩យ៉ាង របស់អ្នក
ចន្លោះមិនឃើញ
ការគេងអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ វាអាចធ្វើឲ្យយើងមានកម្លាំង និងស្រស់ស្រាយដើម្បីចាប់ផ្ដើមថ្ងៃថ្មី ជួយឲ្យយើងស្រកទម្ងន់ បង្កើនការចងចាំ និងធ្វើឲ្យយើងកាន់តែសប្បាយចិត្តទៀតផង។ ទោះជាយ៉ាងណា មានបញ្ហាសាមញ្ញចំនួន ៩យ៉ាង ដែលតែងកើតមាននៅក្នុងដំណេករបស់យើង។
តោះ! ទៅមើលពីបញ្ហា និងវិធីងាយៗដើម្បីដោះស្រាយបញ្ហាទាំង ៩យ៉ាងនោះ៖
១) គេងមិនលក់
វិធីដោះស្រាយ៖ ជៀសវាងការទទួលទានសារជាតិកូកាអ៊ីន ២ ឬ ៣ម៉ោងមុនពេលចូលគេង។ ធ្វើលំហាត់ប្រាណនៅពេលព្រឹក ឬពេលរសៀល និងទុកទូរសព្ទរបស់អ្នកឲ្យឆ្ងាយ យ៉ាងហោចណាស់១ម៉ោងមុនពេលចូលគេង។
២) គេងស្រមុក
វិធីដោះស្រាយ៖ ព្យាយាមគេងចំហៀង ឬគេងកល់ក្បាលរបស់អ្នកឡើងបន្តិច និងជៀសវាងការទទួលទានគ្រឿងស្រវឹង។
៣) ឈឺ ក
វិធីដោះស្រាយ៖ ត្រូវផ្លាស់ប្តូរខ្នើយរបស់អ្នកយ៉ាងហោចណាស់ ២ឆ្នាំម្តង។ តាមការសិក្សាបានឲ្យដឹងថា ខ្នើយជ័រគឺជាខ្នើយដែលកើយស្រួលបំផុត។
៤) មិនអាចគេងលក់ស្កប់ស្កល់
វិធីដោះស្រាយ៖ ជៀសវាងការទទួលទានគ្រឿងស្រវឹងមុនពេលចូលគេង និងត្រូវប្រាកដថាក្នុងបន្ទប់របស់អ្នកមានសីតុណ្ហភាពចន្លោះពី ២០ ទៅ ២២អង្សាសេ។
៥) ការចាល់អាស៊ីដ
វិធីដោះស្រាយ៖ ពិភាក្សាជាមួយគ្រូពេទ្យអំពីជម្រើសថ្នាំ និងព្យាយាមគេងផ្អៀងមកខាងឆ្វេងដោយដាក់ខ្នើយកល់ឲ្យខ្ពស់បន្តិច។
៦) ឈឺស្មា
វិធីដោះស្រាយ៖ ប្រសិនបើអ្នកជាមនុស្សចូលចិត្តគេងផ្អៀង ការឈឺចាប់នឹងកើតមានឡើងចំពោះតែស្មាម្ខាងប៉ុណ្ណោះ ដូច្នេះសូមអ្នកព្យាយាមគេងផ្អៀងទៅម្ខាងទៀត ប៉ុន្តែបើយល់ល្អចូរកុំគេងផ្អៀងអី។ ការគេងត្រង់អោបខ្នើយក៏អាចជួយបានដែរ។
៧) ងើបមិនរួច
វិធីដោះស្រាយ៖ ព្យាយាមភ្ញាក់នៅម៉ោងដដែលៗណាមួយរៀងរាល់ថ្ងៃ (ទោះបីជាថ្ងៃចុងសប្ដាហ៍ក៏ដោយ) ធ្វើដូច្នេះរាងកាយរបស់អ្នកនឹងទម្លាប់បានជាមិនខាន។
៨) រមួលក្រពើ
វិធីដោះស្រាយ៖ អ្នកអាចធ្វើការម៉ាស្សានៅបរិវេណដែលរមួលក្រពើ កម្ដៅសាច់ដុំ និង សណ្ដូកជើងឲ្យត្រង់ដើម្បីបំបាត់ការឈឺចាប់។
៩) ឈឺខ្នង
វិធីដោះស្រាយ៖ ដាក់ខ្នើយមួយនៅក្រោមភ្លៅ ប្រសិនបើអ្នកគេងផ្គាប់ ឬ ដាក់ខ្នើយមួយនៅក្រោមជើង ប្រសិនបើអ្នកគេងផ្ងារ៕