ថ្នាលយុវជន U14 កម្ពុជា ឈ្នះ U14 ហ្វីលីពីន ៣-១ នៅប៊្រុយណេ
- 2016-07-26 17:22:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាលយុវជន U14 កម្ពុជា ឈ្នះ U14 ហ្វីលីពីន ៣-១ នៅប៊្រុយណេ
ចន្លោះមិនឃើញ
ក្រុមថ្នាលយុវជនកម្ពុជាអាយុក្រោម១៤ឆ្នាំទទួលបានជ័យជម្នះលើក្រុមយុវជនថ្នាលហ្វីលីពីនអាយុ១៤ឆ្នាំដោយលទ្ធផល ៣-១ សម្រាប់ការប្រកួតក្នុងកម្មវិធី AFC U14 Regional Festival of Football 2016 នៅប្រ៊ុយណេដែលទើបចប់មុននេះបន្តិច។
ក្រុមយុវជនកម្ពុជាអាយុ១៤ឆ្នាំ (រូបថត៖ សហព័ន្ធបាល់ទាត់កម្ពុជា)
តាមការឲ្យដឹងពី Page ផ្លូវការរបស់សហព័ន្ធបាល់ទាត់កម្ពុជាថា យុវជនកម្ពុជាលេខ១០ ប៊ុនធឿន ប៉ុនណារ៉ុងស៊ុតបាន២គ្រាប់ក្នុងនោះទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចនៅនាទី៤១ និងស៊ុតបាន១គ្រាប់ទៀតនៅនាទីទី៦១ ខណៈ១គ្រាប់ទៀតស៊ុតចូលដោយយុវជនលេខ១២ រី លាភផេង នៅនាទី៥៣។
ថ្ងៃស្អែក ក្រុមយុវជនអាយុ១៤ឆ្នាំកម្ពុជាត្រូវប្រកួតនឹងក្រុមយុវជនអាយុ១៤ឆ្នាំទីម័រខាងកើតនៃកម្មវិធី AFC U14 Regional Festival of Football 2016 ៕
អត្ថបទ៖ ជាន ចាន់រ៉ា