លី ដាណាម ទម្លាយរឿងម្តាយគំរាមកាត់កាលចោល
- 2016-07-28 16:53:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី ដាណាម ទម្លាយរឿងម្តាយគំរាមកាត់កាលចោល
ចន្លោះមិនឃើញ
តារាសម្ដែងស្រីមកពីខេត្តកោះកុង ថ្លែងមកកាន់ Sabayថា មុនឈានជើងចូលក្នុងវិស័យសិល្បៈ នាងត្រូវម្ដាយគំរាមកាត់កាលចោលច្រើនដងរួចមកហើយ។
បើទោះជាមានការគំរាមផ្ដាច់មនោសញ្ចេតនារវាងម្ដាយកូនយ៉ាងណា លី ដាណាម ប្រាប់ថា នាងនៅតែជម្នះដើម្បីអាជីពដែលនាងស្រលាញ់។ មិនតែប៉ុណ្ណោះនាងត្រូវបង្ខំរត់ចោលផ្ទះដើម្បីមកភ្នំពេញបន្តចូលសិល្បៈតាមក្តីស្រមៃទៀតផង។
ភាពតស៊ូជម្នះក្នុងវិថីមួយនេះ បានផ្លាស់ប្តូរគំនិតដែលធ្លាប់តែប្រឆាំងកូនស្រី ដោយ ម្តាយ លី ដាណាម បែរជាជំរុញកូនបន្ថែម ក្រោយរូបនាងប្រឡូកបានរយៈពេល២ឆ្នាំហើយទទួលបានផ្លែផ្កាខ្លះ។ នេះបើតាមការអះអាងពី ដាណាម។
វីដេអូបកស្រាយលម្អិតពាក់ព័ន្ធនឹងការហក់ចូលវិស័យសិល្បៈរបស់ លី ដាណាម៖
អត្ថបទ៖ ថា ម៉ាលីដា