ពន្យារពេល ៣០នាទី នៃការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ កម្ពុជា-សិង្ហបុរី
- 2016-07-29 01:54:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពន្យារពេល ៣០នាទី នៃការប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ កម្ពុជា-សិង្ហបុរី
ចន្លោះមិនឃើញ
ដោយសារស្ថានភាពភ្លៀងខ្លាំង កម្មវិធីប្រកួតបាល់ទាត់មិត្តភាពអន្ដរជាតិ Clear រវាងម្ចាស់ផ្ទះ កម្ពុជា និងសិង្ហបុរី ត្រូវបានពន្យារពេលរយៈពេល ៣០នាទី។
ប៉ុន្ដែតាមសេចក្ដីរាយការណ៍ពីក្រុមការងារ Sabay បានរាយការណ៍ពីកន្លែងប្រកួតនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក មកថា គណៈកម្មការ និង អាជ្ញាកណ្ដាល កំពុងពិនិត្យទីលានវិញហើយ គ្រាដែលភ្លៀងបានថមថយបន្ដិច។
ការប្រកួតរវាងម្ចាស់ផ្ទះកម្ពុជា និង សិង្ហបុរី គឺគ្រោងប្រព្រឹត្តិទៅនៅម៉ោង ៦:៣០ នាទី ប៉ុន្ដែ ស្ថានភាពភ្លៀង ត្រូវបានពន្យារពេល ប្រមាណជា ៣០នាទី ដូច្នេះ បើមិនមានការប្រែប្រួលនោះទេ នឹងចាប់ផ្ដើមនៃការប្រកួតនៅម៉ោង ៧ យប់ បន្ដិចទៀតនេះ។
ទោះយ៉ាងណាក៏ដោយ តាមសេចក្ដីរាយការណ៍មកថា អ្នកគាំទ្រ នៅតែបន្ដរង់ចាំទស្សនានៃការប្រកួតនេះ ដោយមានសំឡេងហ៊ោកញ្ជៀវ ក្នុងន័យលើកទឹកចិត្តដល់កីឡាករជម្រើសជាតិកម្ពុជា។
* រាយការណ៍បន្ថែម៖
ផ្អែកតាមអាជ្ញាកណ្ដាល និង តំណាងក្រុមទាំងពីរ ការប្រកួតមិត្តភាពរវាងកម្ពុជា និង សិង្ហបុរី នឹងចាប់ផ្ដើមនៅម៉ោង ៧:១៥ នាទី។
សូមចុចអាន៖ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ CLEAR សូមចុចអាន៖ គ្រូកម្ពុជា និងគ្រូសិង្ហបុរីនិយាយអ្វីខ្លះ មុនប៉ះគ្នាល្ងាចនេះ? សូមចុចអាន៖ ជម្រើស ១១នាក់ដំបូង របស់កម្ពុជា ល្ងាចនេះ
រូបថត៖ ទូរសព្ទ របស់សុខហេង