ច្បាស់​ហើយ ល្ងាច​នេះ​ ឃឹម​ បូរី ​អាច​លេង​បាន​ពេល​ណាហ្គា​ ប៉ះអាស៊ីអឺរ៉ុប​

  • 2016-08-01 22:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ មាស​ ចាន់​ណា​ ​​គ្រូ​បង្វឹក​ក្រុម​​បាល់ទាត់ ណាហ្គាលវើល​ ​បញ្ជាក់​​ពី​របួស​បាក់​ឆ្អឹង​ដង​កាំបិត​​​របស់​កីឡាករ​​ ឃឹម​ បូរី​ ​​ជាសះស្បើយ​ឡើង​វិញ​ ​ហើយ​​លោក​នឹង​ដាក់​កីឡាករ​រូប​នេះ​​​​ចូល​លេង​នៅ​ចុង​តង់​ទី​ពីរ នៅ​ពេល​ណាហ្គាវើល​ជួប​​​​អាស៊ីអ៊ឺរ៉ុប​ ​ម៉ោង​ ៦​:០០​ល្ងាច​នេះ​នៅ​​​​ពហុ​កីឡដ្ឋាន​ជាតិ​នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា។

 

​លោក​មាស ចាន់​ណា បាន​ឲ្យ​ដឹង​ថា លោក​នឹង​ដាក់​កីឡាករ​ ឃឹម​ បូរី ​​ឲ្យ​​ចូល​លេង​ក្នុង​តង់​ទី២ ​នៃ​ការ​ប្រកួត​ល្ងាច​នេះ​។ ​​បើ​តាម​​កីឡាករ ឃឹម បូរី បាន​ប្រាប់​លោក​ថា ​​កូន​ក្រុម​របស់​​លោក​​ម្នាក់​នេះ​​​ហាក់​មាន​អារម្មណ៍​ស្រៀវ​ៗ ត្រង់​មុខ​របួស​នៅ​ឡើយ។

 

​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​មាស ចាន់​ណា កាល​ពី​ពេល​កន្លង​ទៅ​​​កីឡាករ ឃឹម បូរី ​​​រំពឹង​តិច​តួច​​ ដែល​អាច​ចូល​លេង​ទាន់​ពេល​វេលា​ជួយ​ក្រុម​​នៅ​លីគ​កំពូល​កម្ពុជា​ ដោយសារ​របួស​ត្រូវ​ចំណាយ​ពេល​ព្យាបាល​យូរ។ ​ប៉ុន្តែ​ការ​បង្ហាញ​ខ្លួន​របស់​ ​ឃឹម បូរី បាន​ធ្វើ​ឲ្យ​លោក​ មាស​ ចាន់​ណា សប្បាយ​ចិត្ត​​ និង​ការ​វិល​ត្រឡប់​​មក​ជួយ​ក្រុម​របស់​គេ។

 

​ឃឹម បូរី បាន​រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត​​កំឡុង​ចូល​ឆ្នាំ​ខ្មែរ​ ដែល​​រូប​គេ​ទៅ​លេង​ស្រុក​កំណើត​នៅ​ខេត្ត​​ប៉ៃលិន​ ​ដោយ​​​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​ម៉ូតូ​កង់​បី។ ណាហ្គាវើល​​​នៅ​អវត្តមាន​តារា​ឆ្នើម​មួយ​រូប​ទៀត​​​ គួច សុកុម្ភៈ ​ដែល​កំពុង​សម្រាក​​ព្យាបាល​របួស​សរសៃ​ពួរ​កែង​ជើង៕

 

អត្ថបទ​៖ នួន ស៊ីណា ​​​