គ្រូ Tiger ​ថា ​ឆ្នាំ​នេះ​មិន​បាន​កំណត់​គោលដៅ​ចង់​លើក​ពាន​លីគ​ទេ

  • 2016-08-02 15:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ហុក សុជីវ័ន្ត គ្រូ​បង្វឹក​ក្រុម​បាល់ទាត់ Cambodian Tiger ​បាន​បង្ហើប​ពី​គោល​បំណង​របស់​ខ្លួន​ថា មិន​បាន​កំណត់​គោល​ដៅ​ដើម្បី​​​​ពាន​លីគ​កំពូល​កម្ពុជា​ទេ ​​សម្រាប់​រដូវ​កាល​​ឆ្នាំ​​២០១៦។

 

អតីត​គ្រូ​បង្វឹក U-19​ កម្ពុជា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ក្រុម​របស់​លោក​មិន​បាន​កំណត់​គោលដៅ​​​ក្នុង​ការ​​ប្រជែង​យក​ពាន​លីគ​កំពូល​កម្ពុជា ឬ​ចំណាត់​ថ្នាក់​​លេខ ២​ឬ​លេខ​៣​នោះ​ទេ។ រដូវ​កាល​នេះ​​ធន​ធាន​កីឡាករ​របស់​លោក​មិនទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ដណ្ដើម​តំណែង​ល្អ​ណា​មួយ​​ជាមួយ​ក្រុម​ដទៃ​ឡើយ។

 

​​គ្រូ​បង្វឹក​រូប​នេះ​​បន្ត​ថា ​​​​ទោះ​បី​រដូវ​កាល​នេះ​ធន​ធាន​កីឡាករ​មិន​ទាន់​គ្រប់​គ្រាន់​ក្នុង​ការ​ប្រជែង​យក​ពាន​ក៏​ដោយ ប៉ុន្តែ​​ក្រុម​របស់​លោក នឹង​ព្យាយាម​ស្វែង​រក​​តំណែង​ណា​មួយ​​ល្អ​សមរម្យ​​ក្នុង​លីគ​កំពូល​កម្ពុជា។ ​ចំណែក​រដូវ​កាល​ក្រោយ​វិញ​ក្រុម​ Tiger នឹង​រៀប​ចំ​កំណត់​គោល​ដៅ​ឲ្យ​បាន​ច្បាស់ និង​នាំ​យក​កីឡាករ​ល្អ​ៗ ជាង​ឆ្នាំ​នេះ​​ក្នុង​ការ​ប្រជែង​ដណ្ដើម​ពាន​លីគ​កំពូល​កម្ពុជា​។

 

​​ក្រុមបាល់ទាត់​ Cambodian Tiger ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​​លេខ ៥​ក្នុង​លីគ​កំពូល​កម្ពុជា បន្ទាប់​ពី​​​រក​បាន​២០​ពិន្ទុ​ក្នុង​ចំណោម ១៤​ប្រកួត​​​ឈ្នះ៦​​ ស្មើ​២ និង​ចាញ់​៦​លើក៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា

អត្ថបទថ្មី