ស៊ីម៉ាក់ចាញ់៦ប្រកួតជាប់គ្នាដោយសារបញ្ហាកីឡាកររបួសច្រើន
- 2016-08-02 20:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីម៉ាក់ចាញ់៦ប្រកួតជាប់គ្នាដោយសារបញ្ហាកីឡាកររបួសច្រើន
ចន្លោះមិនឃើញ
មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានទទួលរងបរាជ័យ៦ប្រកួតជាប់គ្នាដែលធ្វើឲ្យក្រុមមួយនេះធ្លាក់ទៅចំណាត់ថ្នាក់លេខ៨នៃតារាងលីគកំពូលកម្ពុជា។ បញ្ហានេះបណ្តាលមកពីកីឡាកររបួសច្រើននាក់ ហើយលោកគ្រូបង្វឹកកំពុងរៀបចំក្រុមឲ្យបានល្អឡើងវិញសម្រាប់ការប្រកួតដែលនៅសល់។
លោក កែវ សារិន បានឲ្យដឹងថា បរាជ័យផ្ទួនៗរបស់ស៊ីម៉ាក់៦ប្រកួតជាប់ៗគ្នានេះមកពីកីឡាករមានរបួសជាច្រើននាក់។ ភាគច្រើនជារបួសចាស់ដែលញុំាញីយូរហើយ ហេតុនេះប៉ុន្មានប្រកួតកន្លងទៅនេះ ក្រុមរបស់លោកលេងមិនបានពេញកម្លាំងល្អទេ។
គ្រូជំនួយរូបនេះបន្តថា កីឡាកររបួសមាន៦នាក់ដែលសុទ្ធជាកីឡាករសំខាន់ ហើយលោករំពឹងថា ចុងសប្ដាហ៍នេះពួកគេ នឹងបានប្រសើរឡើងវិញ។ ៤ប្រកួតដែលនៅសល់ពិតជាសំខាន់ ដូច្នេះក្រុមរបស់លោកត្រូវតែពង្រឹងឲ្យបានល្អប្រសើរឡើងវិញ ទាំងការហ្វឹកហាត់ និងបច្ចេកទេស ពិសេសកីឡាករត្រូវតែប្រមូលអារម្មណ៍ឲ្យបានល្អ។
ក្រុមមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា( ស៊ីម៉ាក់) កំពុងស្ថិតនៅលេខ៨ក្នុងតារាងលីគកំពូលកម្ពុជា ពួកគេរកបាន៨ពិន្ទុក្នុងចំណោម១៤ប្រកួតឈ្នះ២ ស្មើ២ និងចាញ់១០ប្រកួត៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា