សំណាង ដាណែល អ្នកដឹកនាំបទ "ទីបំផុត" និងបទ "ទីនេះមានមនុស្សខូចចិត្ត"
- 2016-08-03 16:29:24
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
សំណាង ដាណែល អ្នកដឹកនាំបទ "ទីបំផុត" និងបទ "ទីនេះមានមនុស្សខូចចិត្ត"
ចន្លោះមិនឃើញ
ស្នាដៃបទថ្មី "ទីបំផុត" របស់ ហេង ពិទូ ចេញកាលពីចុងឆ្នាំ២០១៥ ទទួលបានការគាំទ្រច្រើនលើសលប់ពីសំណាក់យុវវ័យ ក្នុងនោះរយៈពេលត្រឹមមួយខែ បទនេះទទួលបានការចុចចូលមើលចំនួនជាង១លានដង ហើយមកដល់ពេលនេះ ចំនួនចុចចូលមើល បានកើតឡើងជិត ៣លានដងហើយ។ ជោគជ័យនេះ មួយចំណែកមានអ្នកដឹកនាំឆ្នើម និងក្រុមការងារនៅពីក្រោយ។ តើគេជានរណា តោះ...តាមដានជាមួយ Sabay៖
សំណាង ដាណែល អ្នកដឹកនាំបទ "ទីបំផុត" របស់ ហេង ពិទូ
សំណាង ដាណែល គឺជាអ្នកដឹកនាំវ័យក្មេងមួយរូប ដែលបានដឹកនាំ MV បទ "ទីបំផុត" របស់ ហេង ពិទូ មិនតែប៉ុណ្ណោះ រាល់ស្នាដៃនិពន្ធថ្មីៗចុងក្រោយរបស់ ហេង ពិទូ ដូចជា MV បទ “ស្នាមថើបចុងក្រោយ" “ភ្លៀង" និងជាពិសេសបទ “ទីនេះមានមនុស្សខូចចិត្ត" ដែលទើបចេញវីដេអូចម្រៀងផ្លូវការថ្មីៗនេះ ដោយមានការគាំទ្រជាច្រើននោះ ក៏មានចូលរួមសហការយ៉ាងសកម្មពី ដាណែល ដែរ។
ដាណែល ថ្លែង៖ “រាប់មកបទហ្នឹងចាប់ផ្ដើមទទួលបានការគាំទ្រខ្លាំង ដោយសារអ្នកច្រៀងគាត់មានកេរ្ត៍ឈ្មោះល្បីស្រាប់ បើសិនជារឿងរបស់ទស្សនិកជន ត្រូវនឹងអត្ថន័យនៃបទនេះ ចឹងហើយពេលចេញជា MV មក បទហ្នឹងក៏ចាប់ផ្ដើមផ្ទុះខ្លាំងតែម្តង"។ 
ជាមួយគ្នានេះបទ "ទីបំផុត" អ្នកដឹកនាំមកពីខេត្តបន្ទាយជ័យរូបនេះ ក៏បានបង្ហើបឈុតឆាកមួយដែលទាមទារឲ្យការថតត្រូវប្រើរយៈពេលយូរផងដែរ៖"ប្លង់ថតយូរបំផុតនៃបទ ទីបំផុត គឺប្លង់តួស្រី រីយ៉ា និង ហេង ពិទូ ឈ្លោះគ្នាព្រោះប្លង់នេះតម្រូវឲ្យពួកគេលេងដូចពិតៗ ហើយប្លង់នៃការនិយាយស្ដីគឺយើងមិនឲ្យពួកគាត់និយាយតាមបែបភាសាសរសេរនោះទេ"។
តោះមកស្តាប់ការចាប់ផ្តើមស្គាល់គ្នារវាង ដាណែល ជាមួយនឹង ហេង ពិទូ និងតិចនិកនៃការដឹកនាំបទ "ទីបំផុត" រួមគ្នាក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ថា ម៉ាលីដា