ឃី សុឃុន បង្ហើប​​រឿង​កើត​ឡើង ​ពេល​ដាក់​ពេល​ប្រឡង The Voice Cambodia 2

  • 2016-08-05 15:41:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃី សុឃុន ដែល​ជា​បេក្ខភាព Top4 កម្មវិធី The Voice Cambodia រដូវ​កាល​ទី ២ បាន​ទម្លាយ​រឿង​សម្ងាត់​ពេល​ដាក់​ពេល​ប្រឡង ថា​លោក​សឹង​តែ​បោះបង់​ការ​ប្រកួត​នោះ​ចោល​បាត់​ទៅ​ហើយ។

 

 

កូន​ក្រុម​ដែល ឆន សុវណ្ណរាជ Steal ពី ឱក សុគន្ធកញ្ញា រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​លោក​ចង់​បោះបង់​ការ​ប្រកួត​នោះ​មិន​មែន​មក​ពី​ខ្លាច​ការ​បរាជ័យ​ឡើយ តែ​ជា​រឿង​ហួស​ចិត្ត​សម្រាប់​លោក​ទៅ​វិញ "ពេល​ខ្ញុំ​ទិញ​ពាក្យ​បាន​ហ្នឹង គឺ​ជា​ថ្ងៃ​ចុងក្រោយ​ដែល​គេ​បិទ​ឈប់​ទទួល​ហើយ ដូចនេះ​មាន​ចិត្ត​រារែក និង​ចង់​បោះបង់​​ការ​យក​ពាក្យ​ទៅ​ដាក់​ប្រកួត​ទៅ។”

 

អ្នក​ស្រុក​កំពង់ធំ​រូប​នេះ បាន​បន្ត​ថា ​ថ្ងៃ​ដែល​លោក​ទៅ​ទិញ និង​ដាក់​ពាក្យ​នោះ​បាន​ជួប​រឿង​រ៉ាវ​ជាច្រើន​សឹង​តែ​សម្រេច​ចិត្ត​បោះបង់​ម្ដងម្កាល ដោយ​ឧបសគ្គ​ត្រូវ​ជិះ​កាត់​ភ្លៀង​ខ្លាំង។ "ថ្ងៃ​នោះ​អាច​ថា​ស៊យ​ផង​ក៏​ថា​បាន ព្រោះ​ត្រូវ​ជិះ​កាត់​ភ្លៀង​ទទឹក​ពាក្យ​ប្រឡង​ហើយ ត្រូវ​ប៉ូលិស​ផាក​ពិន័យ​ទៀត”។

 

 

ទោះ​ជា​យ៉ាង​ណា​ក៏​កំលោះ​ ២៣ ឆ្នាំ​នោះ​មិន​បាន​បោះបង់​ចោល​ឱកាស​មាស និង​ជា​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ឡើយ ដោយ​ខំ​ពុះពារ​រហូត​បាន​ជាប់​ក្នុង​ចំណាត់​ថ្នាក់  Top 4 The Voice Cambodia 2016 រដូវ​កាលទី​២៕

 

អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖Facebook