តារា​សម្ដែង​ជើង​ចាស់ ឈុន ណារី លា​ចាក​លោក​អម្បាញ់មិញ​នេះ

  • 2016-08-10 22:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី ឈុន ណារី ដែល​ធ្លាក់​ខ្លួន​ឈឺ​​រុំារៃដោយ​ជំងឺ​ទាច​ទឹក​​ជា​យូរ​មក​នោះ​ បាន​លា​ចាក​លោក​ទៅ​ហើយ នៅ​ប្រមាណ​១​ម៉ោង​មុន​នេះ។ នេះ​បើ​តាម​ស្វាមី​របស់​អ្នក​ស្រី​ផ្ទាល់​បាន​ប្រាប់ Sabay។

 

 

លោក ប្រាក់ ផាន់ ជា​យុទ្ធជន​ពិការ ជា​ស្វាមី​ប្រាប់​ថា អ្នក​ស្រី ឈុន ណារី ចាប់​ផ្ដើម​ទុក​ខ្លាំង​តាំង​ពី​យប់ ដោយ​មិន​អាច​និយាយ​អ្វី​បាន​ឡើយ រហូត​ដល់​ម៉ោង​ប្រមាណ ១​រសៀល​ថ្ងៃ​នេះ តារា​សម្ដែង​ជើង​ចាស់​រូប​នេះ បាន​ធ្វើ​មរណកាល​ទៅ​ហើយ ហើយ​ក្រុម​គ្រួសារ​កំពុង​រៀប​ចំ​ចាត់​ចែង​ពិធី​តាម​ប្រពៃណីនៅ​នឹង​គេដ្ឋាន​ផ្ទាល់​ស្ថិត​ក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ខេត្ត​សៀមរាប។

 

តាម​ក្រុម​គ្រួសារ សព​អ្នក​ស្រី ឈុន ណារី នឹង​ត្រូវ​រៀប​ចំ​បូជា​នៅ​ថ្ងៃ​សុក្រ​ទី ១១ សីហា​នេះ តាម​ការ​ណែ​នាំ​របស់​លោក​តា​អាចារ្យ​ដែល​ស្អែក​នេះ មិន​អាច​បូជា​បាន។ តារា​សម្ដែង​ជើង​ចាស់ ដែល​គេឃើញ​​ស្នាដៃ​ចុង​ក្រោយ​របស់​អ្នក​ស្រី​ក្នុង​រឿង "សុបិន​ឡូយ​៩" របស់ BBC បាន​លា​ចាក​លោក​ទៅ​បន្សល់​ទុក​ស្វាមី​ជា​យុទ្ធជន​ពិការ និង​កូន​ស្រី​ម្នាក់៕

 

អាន៖ តារា​ជើង​ចាស់​ ឈុន ណារី កើត​​ទាចទឹក ស្ថានភាព​​យ៉ាង​ណា​ហើយ?

 

អត្ថបទ៖ ទារិកា