អតីត​គ្រូ​ស៊ីម៉ាក់ ​ទៅ​ដឹក​នាំ​​ក្រុម​វេស្ទើន​ភ្នំពេញ ៥​ប្រកួត​ចុង​ក្រោយ​

  • 2016-08-12 15:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ស៊ុំ វណ្ណា ​អតីត​គ្រូ​បង្វឹក​ក្រុម​ស៊ីម៉ាក់ ​​ដែល​មាន​ជម្រើស​ការងារ​ថ្មី​២ ​​បាន​សម្រេច​ចិត្ត​ហើយ​ថា​លោក​នឹង​ទៅ​​ដឹក​នាំ​ក្រុម​វេស្ទើន​ភ្នំពេញ​៥​ប្រកួត​ចុង​ក្រោយ​ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ខណៈ​ដែល​រឿង​ដឹក​នាំ​ក្រុម U19 កម្ពុជា​គឺ​លោកកំពុងតែ​ចរចា​គ្នាសិន ព្រោះ​ការ​ប្រកួត​ AFF U19 Championship នៅប្រទេស​វៀតណាម នៅ​សល់​ពេល​ច្រើន​ទៀត​ដែរ។

 

 

បន្ទាប់​លា​ឈប់​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ស៊ីម៉ាក់​ហើយ លោក ស៊ុំ វណ្ណា ​ធ្លាប់​បាន​និយាយ​ថា​លោក​មិន​ចាកចេញ​ពី​បាល់ទាត់​នោះ​ទេ ខណៈ​ដែល​មាន​កន្លែង​ពីរ​ហើយ​កំពុង​ទាក់ទង​រូប​លោក។ មក​ដល់​ពេល​នេះ ​កន្លែង​ទាំង​ពីរ​នោះ​ត្រូវ​បាន​គេ​ដឹង​ហើយ​ថា ជា​តំណែង​ដឹក​នាំ​ក្រុម​ U19 ​កម្ពុជា ​និង​តំណែង​ដឹក​នាំ​ក្រុម​វេស្ទើន​ភ្នំពេញ​លេង​នៅ​លីគ​កំពូល​កម្ពុជា។ យ៉ាងណាមិញ ​គ្រូ​បង្វឹក​រូប​នេះ​បាន​សម្រេច​ចិត្ត​ហើយ​ថា​លោក​នឹង​ទៅ​ជួយ​ក្រុម​វេស្ទើន​ភ្នំពេញ​ ដើម្បី​ស្វែង​រក​លទ្ធផល​ល្អ​ក្នុង​៥​ប្រកួត​ចុង​ក្រោយ​របស់​ក្លឹប​នេះ។ ចំណែក​ឯ​រឿង​ដឹក​នាំ​​ក្រុម U19 ​កម្ពុជា លោក​នឹង​ពិភាគ្សា​ជាមួយ​សហព័ន្ធ​បន្ដ​ទៀត ព្រោះ​ពេល​វេលា​នៅ​យូរ​ទៀត​ទម្រាំ​ដល់​ការ​ប្រកួត​ធំ​មក​ដល់។

 

នេះ​មាន​ន័យ​ថា​ការ​ទៅ​ដឹក​នាំ​ក្រុម​វេស្ទើន​នេះ គឺ​ត្រឹម​តែ​ចប់​រដូវកាល​នេះ​ទេ ហើយ​ទៅ​ពេល​មុខ​ទៀត លោក​ដឹក​នាំ​ក្រុម​វេស្ទើន​ដដែល ឬ​ទៅ​ដឹក​នាំ​ក្រុម​ U19 ​វិញ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ៕

 

អត្ថបទ៖ មុន្នី រម្យ