តួ "លីពូ"រឿងសាមកុក បញ្ចេញរូបថត Pre-Wedding មុនចូលរោងការខែក្រោយ
- 2016-08-12 19:43:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួ "លីពូ"រឿងសាមកុក បញ្ចេញរូបថត Pre-Wedding មុនចូលរោងការខែក្រោយ
ចន្លោះមិនឃើញ
កម្រងរូបភាពមង្គលដ៏ស្រស់ស្អាតរបស់តារាសម្ដែង Peter Ho និងប្រពន្ធដែលត្រូវបានថតនៅប្រទេសម៉ុងហ្គោលីទើបតែត្រូវបានបញ្ចេញមុននេះបន្តិច។
រសៀលថ្ងៃទី១១ខែសីហា តារាសម្ដែងល្បីឈ្មោះតៃវ៉ាន់ Peter Ho តួកំពូលមេទ័ពក្បាច់គុនខ្លាំងពូកែ "លីពូ" ក្នុងរឿង "សាមកុក" ឆ្នាំ២០១០បានបង្ហាញពីកម្រងរូបថតមង្គលការដ៏ទាក់ទាញរបស់ខ្លួន។ តារាវ័យ៤០ឆ្នាំបានឲ្យដឹងថាខ្លួននិងប្រពន្ធបានធ្វើដំណើរដល់ប្រទេសម៉ុងហ្គោលីដើម្បីផ្ដិតយករូបភាពមិនអាចបំភ្លេចបានទាំងនេះ។ ភរិយារបស់ Peter Ho មានឈ្មោះថា Peggy អាយុបងលោក៤ឆ្នាំជាអ្នកនៅក្រៅរង្វង់សិល្បៈ។ អ្នកទាំង២បាននៅក្បែរគ្នា៨ឆ្នាំហើយ។ គូស្នេហ៍មួយនេះបានចុះឈ្មោះរៀបការកាលពីខែមីនាហើយនឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី១ខែកញ្ញានេះ៕
ចុចអាន៖មកដឹងមូលហេតុពិត ហេតុអ្វី ឈិន ឡុងដាក់ឈ្មោះ Jackie Chan
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kenh14