នាយ ឆើត ជាប់​ចង្កេះ​កម្រើក​លែង​បាន​ពេល​ថត​រឿង

  • 2016-08-15 22:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកពៅ គីសាន់ ហៅនាយ ឆើត ត្រូវ​ជាប់​ចង្កេះ​មិន​អាច​កម្រើក​បាន ពេល​ថត​រឿង​"សង្គ្រាម​បេះ​ដូង" របស់​ផលិតកម្ម ​ខ្មែរ​មេគង្គ​ កាល​ពី​ពេល​ថ្មី​នេះ។

 

តារា​កំប្លែង​ខាង​លើ​ប្រាប់ Sabay មុន​នេះ​បន្តិច​ថា នាយ​សម្ដែង​ជា​តួ​អ្នក​លេង​ក្នុង​ឈុត​ចាប់​ជំរិត​តួ​ស្រី ពេល​នោះ​ហើយ ដែល​ត្រូវ​ជាប់​ចង្កេះ​រឹង​ជើង​មិន​អាច​កម្រើក​បាន​តែ​ម្ដង។ នាយ​និយាយ​ថា៖ " ពេល​ថត​លើក​ទី​១​មិន​អី​ទេ តែ​ដល់​ពេល​ថត​លើក​ទី​២​ប្លង់​ដដែល​ហ្នឹង ក៏​ស្រាប់​តែ​ជាប់​គាំង ដើរ​លែង​កើត​តែ​ម្ដង ទើប​ចេញ​ពី​ពេទ្យ​តើ"។

នាយ ឆើត បន្ត​ថា នាយ​ទើប​ចេញ​ពី​មន្ទីរ​ពេទ្យ​រុស្ស៊ី​មុន​នេះ ក្រោយ​ទទួល​ការ​ព្យាបាល​​ពី​គ្រូ​ពេទ្យ​កាល​ពី​ព្រឹក​មិញ។ "មិន​ដឹង​យ៉ាង​ម៉េច​ទៀត​ទេ​ក្មួយ ព្រោះ​ជិះ​កង់​បី​មក​ដល់​ផ្ទះ​មិញ ឥឡូវ​ដូច​ឈឺ​ប្រហែល​ដើម​ហើយ​ហ្នឹង"។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ។

 

នាយ ឆើត មិន​ទាន់​ដឹង​ថា ពេល​ណា​ទើប​អាច​ជា​សះស្បើយ ហើយ​ត្រឡប់​ទៅ​សម្ដែង​វិញ​នោះ​ទេ ដោយ​នាយ​អះអាង​ថា ពេទ្យ​ត្រូវ​ការ​ពេល​វេលា​តាម​ដាន​បន្ត​ទៀត​សិន។ ហើយ​ការ​ព្យាបាល​លើក​ដំបូង​នេះ​ត្រឹម​តែ​ចាប់​ទាញ​សរសៃ និង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ប៉ុណ្ណោះ។

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត ផ្ដល់​ឱ្យ