អ៊ុំ ​វិចិត្រ ៖«ការ​តាំង​ចិត្ត​​ជាប់​ជ្រើស​​ជាតិ​វិញ​របស់​ខ្ញុំ ​បាន​សម្រេច​ហើយ​»

  • 2016-08-19 22:25:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​« ការ​តាំង​ចិត្ត​​ជាប់​ជ្រើស​​ជាតិ​វិញ​របស់​ខ្ញុំ​ បាន​សម្រេច​ហើយ​» ។ សម្ដី​​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​ក្រសួង​ការពារ​ជាតិ អ៊ុំ ​វិចត្រ បាន​និយាយ​បែប​នេះ ​បន្ទាប់​ពី​រូប​គេ​បាត់​បង់​ឱកាស​ជាប់​ជម្រើស​ជាតិ​កម្ពុជា​​ដោយសារ​របួស​បាក់​ដៃអស់​រយៈ​​ប្រហែល​​២ឆ្នាំ ប៉ុន្តែ​ពេល​​នេះ​​​ត្រូវ​បាន​លោក Lee Tae Hoon ជា​គ្រូ​បង្វឹក​កោះ​ហៅ​ឲ្យ​ចូល​ជម្រើស​ជាតិ​ម្ដង​ទៀត​ ក្នុង​ការ​ត្រៀម​ខ្លួន​ប្រកួត​មិត្ត​ភាព​ជា​មួយ​ ហុង កុង​ នា​​ថ្ងៃ​ទី១ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦ នៅ​ទឹក​ដី ហុង កុង។

 

​​​បង​ប្រុស​បង្កើត​​​ អ៊ុំ សេរីរ័ត្ន​​ រូប​នេះ​​បាន​ឲ្យ​ដឹង​ថា ​​​បន្ទាប់​ពី​មាន​របួស​រូប​គេ​ស្ទើរ​តែ​​​​បោះ​បង់​បាល់ទាត់​​​ទៅ​ហើយ ប៉ុន្តែ​ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​រូប​គេ​ស​ក៏​សម្រេច​ព្យាយាម​សាជាថ្មី។ ទី​បំផុត​ការ​ព្យាយាម​អស់​ជិត២​ឆ្នាំ​ ក្ដី​ស្រមៃ​ជាប់​ជម្រើស​ជាតិ​របស់​គេ​បាន​សម្រេច​ពិត​មែន​ក្នុង​ពេល​​នេះ​។

 

​កីឡាករ​ដែល​បាន​បាក់​ដៃ​កាល​ឆ្នាំ​២០១៤ រូប​នេះ​បន្ត​ថា ​ទោះ​មិន​បាន​លេង​នៅ​លើ​ទីលាន​​ក៏​រូប​គេ​សប្បាយ​ចិត្ត​​ដែរ ពី​ព្រោះ​ក្នុង​រយៈ​ពេល​ហ្វឹកហាត់​ជា​មួយ​ជម្រើស​ជាតិ​រូប​គេ​សប្បាយ​ចិត្ត​ណាស់​ទៅ​ហើយ។ វា​ពិបាក​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ជឿ​ជាក់​លើ​​រូប​គេ ១០០​%​ក្នុង​​ការ​ដាក់​ឲ្យ​លេង​​ជម្រើស ១១​នាក់​ដំបូង ឬ​អាច​ដាក់​ឲ្យ​លេង​​​លើ​ទីលាន​នោះ។

 

​វិចិត្រ​ សូម​អរគុណ​ដល់​អ្នក​គាំទ្រ​​យ៉ាង​ខ្លាំង​ផង​ដែរ ដែល​​តែង​​លើក​ទឹក​ចិត្ត​ ហើយ​អ្វី​ដែល​ពិសេស​គឺ​បាន​​ជួយ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ សម្រាប់​ថ្លៃ​​វះកាត់​ដៃ​របស់​គេ​កន្លង​មក​ផង​ដែរ។ ជាមួយ​គ្នាប្អូន​ប្រុស​របស់​គេ​គឺ អ៊ុំ សេរីរ័ត្ន ក៏បាន​ជាប់ឈ្មោះដែរ។

 

 

-​ខាង​ក្រោម​​ជា​បញ្ជី​ឈ្មោះ​កីឡាករ ២៤​នាក់​ចុង​ក្រោយ​​ ដែល​ត្រូវ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នា​ថ្ងៃ​​ទី២៤ ខែ​សីហា ឆ្នាំ២០១៦​ខាង​មុខ​នេះ ដើម្បី​​​​ត្រៀម​ប្រកួត​មិត្ត​ភាព​ជាមួយ​ ហុង​ កុង​៖

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​