២​ សំណួរ​របស់ Fans ធ្វើ​ឲ្យ​ Nick ស្ទើរ​ស្រឡាំងកាំង​​យប់មិញ!

  • 2014-11-01 18:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ល្បី​ថៃ Nick ស្ទើរ​ស្រឡាំងកាំង ខណៈ​អ្នក​គាំទ្រ​ស្រី​ម្នាក់​បាន​សាកសួរ​ ២​ សំណួរ​ជា​ភាសា​អង់គ្លេស​ទៅ​កាន់​រូប​គេ ដែល​មាន​ជា​ភាសាខ្មែរ​ថា តើ​យល់​យ៉ាង​ណា រវាង​ប្រទេស​កម្ពុជា និង ​ប្រទេស​ថៃ? ហើយ​តើ​ស្រលាញ់​ទី​កន្លែង​ណា​ជាង​គេ នៅ​ប្រទេស​កម្ពុជា?

 

 

ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​កម្មវិធី​ជួបជុំ​ជាមួយ ​Fans រៀប​ចំ​ឡើង​ដោយ​រោង​ភាពយន្ត ​Major Cineplex by Cellcard តារា​ថៃ​រូប​នេះ​មិន​បាន​ឆ្លើយ​តប​នោះ​ទេ ព្រោះ​ភាសា​អង់គ្លេស​មាន​កម្រិត និង​ មិន​សូវ​យល់​ច្បាស់​ពី​កម្ពុជា ដោយ​មាន​សមាជិក​រួម​ក្រុម​ម្នាក់ ដែល​អាច​និយាយ​បាន​ចេញ​មុខ​ឆ្លើយ​ជំនួស​ទៅ​វិញ។ តំណាង​រូប​នោះ​បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​បន្ទាប់​ថា៖ "ពូក​គេ​ស្រលាញ់​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា"។

 

ពេលវេលា​នៃ​ការ​សាកសួរ​របស់​អ្នក​គាំទ្រ​មាន​កំណត់ ប៉ុន្តែ​ ភាគ​ច្រើន​បាញ់​ឆ្ពោះ​ទៅ​រក​តារា​ល្បី​របស់​ថៃ ​Nick ខណៈ​អ្នក​សម្របសម្រួល​កម្មវិធី​បាន​តម្រូវ​ឲ្យ​សួរ​សំណួរ​រាក់ៗ​ហើយ ព្រោះ​តារា​ទាំង​អស់​មិន​មែន​ជា​អ្នក​ជំនាញ។ យុវតី​ម្នាក់​បាន​និយាយ​ភាសា​ថៃ​យ៉ាង​ល្អ ហើយ​ថែម​ទាំង​សម្ដែង​ការ​លើក​ទឹក​ចិត្ត​សម្រាប់​វត្តមាន​របស់​ពូក​គេ និង​ស្វាគមន៍​សម្រាប់​ដំណើរ​នេះ។ "ខ្ញុំ​ស្រលាញ់​តារា​ថៃ​ទាំង​អស់ និង​សូម​ឲ្យ​ជោគជ័យ​សម្រាប់​ដំណើរ​លើក​នេះ"។

 

ទន្ទឹម​នឹង​នេះ អ្នក​គាំទ្រ​ជាច្រើន​ផ្សេង​ទៀត​បាន​ស្រែក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​វត្តមាន​តារា​ថៃ មក​កាន់​ប្រទេស​កម្ពុជា។ យុវជន វណ្ណា បាន​និយាយ​ថា "ខ្ញុំ​គាំទ្រ​គាត់​ ព្រោះ​ពួកគាត់​មាន​សមត្ថភាព​ក្នុង​ការ​សម្ដែង​ ហើយ​សាច់​រឿង​និមួយៗ គាត់​សម្ដែង​បាន​ល្អ ខ្ញុំ​និយាយ​ឲ្យ​ត្រង់​គាត់​សម្រស់​ក៏​ស្អាត​ សម្ដែង​ក៏​អស់ទាស់​ ខ្ញុំ​ពេញ​ចិត្ត"។

 

តារា​ថៃ​ទាំង​អស់​ហាក់​សម្ដែង​នូវ​មោទនភាព​សម្រាប់​ដំណើរ​មក​កាន់​កម្ពុជា លើក​ទី​ ២ ​របស់​ពូក​គេ តប​តាម​ការ​អញ្ជើញ​របស់​ Westec Media ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី​រឿង"ក្មេង​ស្ទាវ​អ្នក​លេង​ខោ​ខ្លី" ឬ "Dangerous Boys” ដែល​នឹង​ចែក​ចាយ​ចាក់​បញ្ចាំង​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់​នៅ​ភ្នំពេញ។

 

នៅ​រោង​ភាពយន្ត​Major Cineplex by Cellcard កាល​ពី​យប់​មិញ​នេះ គឺ​ជា​ការ​កម្មវិធី​សម្ពោធ​ជា​ផ្លូវ​ការ និង​ ត្រៀម​ចាក់​បញ្ចាំង​តាម​ការ​កំណត់ នូវ​ភាពយន្ត​បែប​កំប្លែង និង​ លាយឡំ​ដោយ​ការ​អប់រំ​ស៊ី​ជម្រៅ​ចំពោះ​យុវវ័យ ឲ្យ​មាន​គុណធម៌ ចេះ​កែប្រែ​ខ្លួន និង​ស្រលាញ់​ឪពុក​ម្ដាយ​មួយ​នេះ។ ក្រៅ​ពី​នេះ គឺ​ជា​ការ​ជួបជុំ​រវាង​តារា​ថៃ​ទាំង​១២​នាក់ និង​អ្នក​គាំទ្រ​ដែល​ខំ​ស្កាត់​ទៅ​រង់​ចាំ​តាំង​ពី​រសៀល និង​ថត​រូប​ជុំ​គ្នា​ទៀត​ផង៕

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី