សម្តី​១៥​ម៉ាត់ នារីៗ​ចង់​ស្តាប់​លឺ​បំផុត ចេញ​ពី​មាត់​មិត្ត​ប្រុស

  • 2016-08-24 22:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«តើ​មាន​អ្វី​សម្រាប់​អាហារ​ពេល​ល្ងាច?» «បង​ត្រូវ​ធ្វើ​ការ​ដល់​យប់​ទៀត​ហើយ!» «តើ​អាវ​យឺត​ពណ៌​បៃតង​របស់​បង​នៅ​ទី​ណា?» ពាក្យ​ទាំង​អស់​នេះ ប្រហែល​ជា​ត្រូវ​បាន​ប្រើប្រាស់ សម្រាប់​គូ​ស្នេហ៍​មួយ​ចំនួន។ ប៉ុន្តែ តើ​ពាក្យ​សម្តី​អ្វី​ដែល​មនុស្ស​ស្រី​ចង់​ស្តាប់ ចេញ​ពី​មាត់​មិត្ត​ប្រុស ឬ​ស្វាមី​របស់​ពួក​គេ?

 

គេហ​ទំព័រ Bright Side បាន​ចង​ក្រង​នូវ​ពាក្យ​សម្តី​ផ្អែម​ល្ហែម​ជា​ច្រើន ដែល​អាច​ចាក់​ដោត​ដល់​បេះដូង​មនុស្ស​ស្រី​គ្រប់​រូប។ ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ តោះ! តាម​ដាន​ទាំង​អស់​គ្នា៖

 

១) អូន​ស្រស់​ស្អាត​ខ្លាំង​ណាស់ ទោះ​ជា​មិន Make up

 

 

២) អូន​ឯង​បើក​ឡាន ស្ទាត់​ជាង​បុរស​ជា​ច្រើន​ដែល​បង​ស្គាល់​ទៅ​ទៀត

 

 

៣) សម្រាក​ទៅ​អូន​សម្លាញ់ បង​នឹង​ចម្អិន​អាហារ​ពេល​ល្ងាច លាង​ចាន សម្អាត​ផ្ទះ និង​ជួយ​កូនៗ​យើង​ធ្វើ​លំហាត់

 

 

៤) បង​មើល​អូន​ឯង​សឹង​មិន​ស្គាល់! អូន​ឯង​ស្គម​ណាស់​ឥឡូវ!

៥) កំពូល​តារា​ម៉ូដែល​ស្លៀក​ឈុត​សិចស៊ី? នាង​បាន​ឈរ​ជិត​បង? បង​មិន​បាន​ចាប់​អារម្មណ៍​នាង​ទេ...

 

 

៦) យើង​នឹង​ទៅ​ដើរលេងកោះ ពេញ​មួយ​ខែ!

 

 

៧) មិន​សំខាន់​ថា វា​មាន​តម្លៃ​ប៉ុន្មាន ឲ្យ​តែ​អូន​​ពេញ​ចិត្ត

 

 

៨) អូន​គឺ​ជា​នារី​ដំបូង​បង្អស់ ដែល​ម្តាយ​របស់​បង​ស្រលាញ់​ពេញ​ចិត្ត​ពិត​ប្រាកដ!

 

 

៩) បង​មិន​អី​ទេ អរគុណ! ប៉ុន្តែ​អូន​អាច​ផឹក​បន្ត​ទៀត​បាន បើ​អូន​ចង់

 

១០) ពិត​ណាស់! អូន​ឯង​និយាយ​ត្រូវ!

 

 

១១) យើង​មិន​ចាំ​បាច់​រើស​ទេ ទិញ​ទាំង​អស់​ហ្មង​ទៅ!

 

 

១២) មុខ​អូន​ឯង​គួរ​ឲ្យ​ទាក់​ទាញ​ណាស់!

 

 

១៣) មិត្តភ័ក្ដិ​របស់​បង​អាច​រង់​ចាំ​បង​បាន

 

 

១៤) អ្វី​ដែល​បាន​កើត​ឡើង វា​កើត​ឡើង​រួច​ហើយ! ឲ្យ​តែ​យើង​នៅ​ជា​មួយ​គ្នា នឹង​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទៀត​ឡើយ!

 

 

១៥) បង​ស្រលាញ់​អូន! ព្រម​រៀបការ​ជា​មួយ​បង​ទេ?

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ brightside
អត្ថបទពេញនិយម