ការងារតបណ្ដាញ ត្រូវមានជំនាញច្បាស់លាស់និងឧបករណ៍ទំនើប
- 2016-08-25 22:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការងារតបណ្ដាញ ត្រូវមានជំនាញច្បាស់លាស់និងឧបករណ៍ទំនើប
ចន្លោះមិនឃើញ
ការងារបច្ចេកទេសតបណ្ដាញ Network ជាការងារស្មុគស្មាញដែលទាមទារភាពជំនាញ រួមទាំងការប្រើប្រាស់ឧបករណ៍ទំនើប។
លោក តុង ចាន់ណុប អ្នកបច្ចេកទេសខាង Network ប្រចាំនៅក្រុមហ៊ុន CCTI ASIA Co.,LTD ឱ្យដឹងថា ការងារផ្នែកតបណ្តាញ ទាមទារភាពច្បាស់លាស់ រួមទាំងឧបករណ៍ទំនើបៗ ដើម្បីដោះស្រាយបញ្ហារាំងស្ទះដែលនាំឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ការងារ។
កាលពីព្រឹកមិញ ក្រុមហ៊ុន CCTi Asia និង ALANTEX Communication Asia បានបង្ហាញផលិតផលថ្មីៗជាច្រើនដូចជាខ្សែ Network Cooper Cat6A,Cat6, Cat 5e, ខ្សែ Fiber Optic និងFFTX Solution សម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនអាជីវកម្ម។
លោក Ray Tan ជាប្រធានគ្រប់គ្រងទូទៅប្រចាំនៅក្រុមហ៊ុន ALANTEX បានឱ្យដឹងថា ឧបករណ៍ Network ទំនើបជួយសម្រួលទំហំការងាររបស់អ្នកបច្ចេកទេសតបណ្ដាញ Network បានមួយផ្នែកធំ។
ចុចអាន៖ បុគ្គលិករោងចក្រដំឡើង iPhone ស្លាប់ព្រោះរងសម្ពាធការងារ
អត្ថបទ៖ រក្សា