ក្រសួងនឹងបំពាក់កាមេរ៉ា តាមដានការកែវិញ្ញាសាបាក់ឌុបដូចឆ្នាំមុន
- 2016-08-26 22:16:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងនឹងបំពាក់កាមេរ៉ា តាមដានការកែវិញ្ញាសាបាក់ឌុបដូចឆ្នាំមុន
ចន្លោះមិនឃើញ
ដើម្បីឲ្យកំណែលើការប្រលងបាក់ឌុបកាន់តែមានស្តង់ដា ក្រសួងនឹងបន្តបំពាក់កាមេរ៉ា រួមទាំងដាក់អ្នកសង្កេតការណ៍បន្ថែមនៅតាមបន្ទប់មណ្ឌលកែវិញ្ញាសានីមួយៗដូចឆ្នាំមុនៗ។ នេះបើតាម លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានអះអាង។
ចំពោះចំនួនកាមេរ៉ានិងអ្នកសង្កេតការណ៍ លោក រស់ សាលីន មិនទាន់អាចប្រាប់ភ្លាមៗបានទេនៅថ្ងៃនេះ។ លោកបន្តថា ក្រៅពីនោះក្រសួងក៏នឹងរៀបចំក្រុមគណៈកម្មាធិការសម្រាប់ការរាប់ ពិនិត្យផ្ទៀងផ្ទាត់ ការចុះអក្សរសម្ងាត់និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនផ្សេង ចំណែកក្រុមធ្វើកំណែផ្សេងៗគ្នា ដោយមិនបញ្ចូលគ្នាឡើយ ដោយជ្រើសគ្រូកំណែដែលមានបទពិសោធន៍ចាប់ពី ២-៥ ឆ្នាំដើម្បីចៀសវាងកំណែគ្មានតម្លាភាព។
សម្រាប់មណ្ឌលកំណែមានចំនួន១១ នៅរាជធានីភ្នំពេញ ហើយការប្រកាសលទ្ធផលនឹងចាប់ផ្ដើមនៅថ្ងៃ១៣ កញ្ញា ចំពោះមណ្ឌលនៅរាជធានីភ្នំពេញ និងកណ្ដាល។ ចំណែកថ្ងៃ១៤ កញ្ញា សម្រាប់មណ្ឌលនៅតាមបណ្ដាខេត្ត៕
អត្ថបទ៖ លឹម សុនា