លក្ខខណ្ឌ​ងាយៗ​បង់​រំលោះ​​យក​រថយន្ត​ថ្មី​ជិះ​ម៉ា​​អេម!

  • 2014-11-02 01:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​​​​​ប្រិយមិត្ត​ដែល​ត្រូវការ​ទិញ​រថយន្ត​ទំនើបៗ​ប្រើប្រាស់​តែ​ថវិកា​មានកំណត់​ ​ ​អាច​ធ្វើ​ការ​ពិចារណា​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​បង់​រំលោះ​របស់​ក្រុម​ហ៊ុន​​រថយន្ត​ខាង​ក្រោម​នេះ​បាន។

 

តើ​ក្រុម​ហ៊ុន​​រថយន្ត​ខាង​ក្រោម​នេះ​ មាន​លក្ខខណ្ឌ​ពិសេស​អ្វី​ខ្លះ​ សម្រាប់​អតិថិជន​នា​ឱកាស​តាំង​ពិព័រណ៍​រថយន្ត​​​ភ្នំពេញអន្តរជាតិ?​​

 

 

 

@លក្ខខណ្ឌ​បង់​រំលោះ​​​ក្រុម​ហ៊ុន​​រថយន្ត​ ​ Toyota

 

១. អត្តសញ្ញាណប័ណ្ណ ប័ណ្ណ​បើក​បរ​ លិខិត​បញ្ជាក់​ទីលំនៅ​ ២. លិខិត​បញ្ជាក់​ពី​ចំណូល​ ចាប់​ពី​១​ពាន់​ដុល្លារ​​ក្នុង​មួយ​ខែ​ឡើង ​ ៣. បង់​ប្រាក់​មុន​ពី​ ៣០% ទៅ​ ៥០% នៃ​តម្លៃ​រថយន្ត​ ៤. រយៈ​ពេល​បង់​រំលោះ​ពី​១​ឆ្នាំ​ ទៅ​៥​ឆ្នាំ ៥. អត្រា​ការ​ប្រាក់​គិត​ទៅ​តាម​ប្រភេទ​រថយន្ត ព័ត៌មាន​បន្ថែម​អាច​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ​ ០២៣ ៩៦ ៦​៣ ១៧​

 

@លក្ខខណ្ឌ​​បង់​រំលោះ​របស់​ក្រុម​ហ៊ុន​​រថយន្ត​ Ford

 

១. លិខិត​បញ្ជាក់​ទីលំនៅ ២. ​មើល​ទៅ​តាម​លក្ខខណ្ឌ​ជាក់​ស្ដែង ៣. បង់​ប្រាក់​មុន​៥០% នៃ​តម្លៃ​រថយន្ត ៤. រយៈ​ពេល​បង់​រំលោះ​ ២ឆ្នាំ ៥. អត្រា​ការ​ប្រាក់​១.៥% ក្នុង​មួយ​ខែ ព័ត៌មាន​បន្ថែម​អាច​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ​ ០២៣ ២១ ៤២ ១៤

 

@លក្ខខណ្ឌ​​បង់​រំលោះ​របស់​ក្រុម​ហ៊ុន​​រថយន្ត​ Mazda

 

១. លិខិត​បញ្ជាក់​ទីលំនៅ ២. លិខិត​បញ្ជាក់​ពី​ប្រាក់​​ចំណូល​ ៣. បង់​ប្រាក់​មុន​៥០% នៃ​តម្លៃ​រថយន្ត ៤. រយៈ​ពេល​បង់​រំលោះ​៤ឆ្នាំ ៥. អត្រា​ការ​ប្រាក់​តម្រូវ​ទៅ​តាម​ធនាគារ​ជា​ដៃ​គូ ព័ត៌មាន​បន្ថែម​អាច​ទំនាក់​ទំនង​តាម​លេខ​ទូរសព្ទ ០២៣ ៩៩ ៥៥ ៦៧

@លក្ខខណ្ឌ​​បង់​រំលោះ​របស់​ក្រុម​ហ៊ុន​​រថយន្ត​ Mitsubishi

 

១. លិខិត​បញ្ជាក់​ទីលំនៅ លិខិត​បញ្ជាក់​ពី​ប្រាក់​​ចំណូល​ ២. ប្លង់​បញ្ចាំ​ផ្សេងៗ​ ៣. បង់​ប្រាក់​មុន​៥០% នៃ​តម្លៃ​រថយន្ត ៤. រំលោះ​រយៈ​ពេល​១​ឆ្នាំ ដោយ​មិន​គិត​ពី​អត្រា​កា​ប្រាក់

 

កុំ​ភ្លេច​ណា បើ​​មាន​ចំណាប់​អារម្មណ៍​ អាច​ទំនាក់​ទំនង​សួរ​ផ្ទាល់​បាន​ តាម​រយៈ​លេខ​ទូសព្ទ​ខាង​លើ។

 

អត្ថបទ៖ យិន សំបូរ​

​​ ​

​​