នាយក​វិទ្យាល័យ​បាក់​ទូក​បក​ស្រាយ​មូល​ហេតុ​លំហាត់​អនុគមន៍​ក្រសួង​ដាក់​មក​លំបាក

  • 2016-08-31 23:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រលង​បាក់​ឌុប​រួច​ សិស្ស​ភាគ​ច្រើន​បាន​រអ៊ូ​ថា​លំហាត់​អនុគមន៍​លើ​វិញ្ញាសា​គណិតវិទ្យា​ លំបាក​ខ្លាំង​​​ហួស​ពី​សមត្ថភាព​របស់​ពួក​គេ។

 

លំហាត់​ដែល​មាន​ពិន្ទុ​ដល់​ទៅ​៣៥​នេះ បាន​ធ្វើ​ឲ្យ​សិស្ស​ជា​ច្រើន​ពិបាក​ចិត្ត​ ហើយ​ខ្លះ​ថែម​ទាំង​សុំ​ឲ្យ​ក្រសួង​ពិចារណា​ឡើង​វិញ​លើ​ការ​ដាក់​លំហាត់​​នេះ​ទៀត​ផង។

 

ពាក់​ព័ន្ធ​នឹង​ចម្រូង​ចម្រាស់​នេះ លោក តូច កន្តាល់ នាយក​វិទ្យាល័យ​បាក់​ទូក​ដែល​ទទួលបន្ទុក​កំណែ​លើ​វិញ្ញាសា​គណិត​វិទ្យា បាន​ប្រាប់​ថា វិញ្ញាសា​នេះ​គេ​ដាក់​តាម​កម្រិត​លំហាត់ មាន​ស្រួល​លាយ​លំបាក គឺ​ដំបូង​ស្រួល​ បន្ត​បន្ទាប់​មក​គឺ​លំបាក។

  ​ចំណែក​អនុគមន៍​ដែល​ជា​លំហាត់​ចុង​ក្រោយ​ លោកគ្រូ​ទទួល​ស្គាល់​ថា សិស្ស​មធ្យម​និង​បង្គួរ​ធ្វើ​មិន​បាន​នោះ​ទេ ទាល់​តែ​សិស្ស​នោះ​ស្រាវ​ជ្រាវ​ខ្លាំង​ទើប​អាច​ធ្វើ​បាន។ "គេ​ឲ្យ​លទ្ធ​ភាព​ទៅ​លើ​សិស្ស​ពូកែ ចឹង​លំហាត់​ហ្នឹង​គេ​ធ្វើ​ឲ្យ​សិស្ស​ស្រាវជ្រាវ មិន​មែន​រៀន​តាម​តែ​សៀវ​ភៅ​ពុម្ព​អាច​បាន​ពិន្ទុ​ពេញ១២៥ នោះ​ទេ"។ លោក អះ​អាង​ដូច្នេះ។

 

លំហាត់​នោះ​ គឺ​គេ​ចង់​ឲ្យ​សិស្ស​មាន​ការ​ស្រាវ​ជ្រាវ​ច្រើន​ ដោយ​មិន​រៀន​តែ​តាម​សៀវភៅ​មួយ​មុខ ពោល​គឺ​អាច​ទៅ​ប្រលង​សមត្ថភាព​ជាមួយ​ប្រទេស​ជិត​ខាង​បាន។​

 

សូម​ស្តាប់​សម្លេង​លោក​នាយក៖

  [audio m4a="http://media.sabay.com/uploads/2016/08/New-Recording-358-Copy.m4a"][/audio]

 

សម្រាប់​យុវ​សិស្ស ស្រេង ស៊ុន​ឡុង សិស្ស​នៅ​វិទ្យាល័យ​បាក់ឌុបប្រាប់​ថា "សម្រាប់​ខ្ញុំ​គិត​ថា​ លំបាក​ល្មម​ទេ​បង​ អត់​ខ្លាំង​ទេ។​ តែ​សិស្ស​ភាគ​ច្រើន​រួម​ទាំង​ខ្ញុំ​ធ្វើ​អត់​ចេញ​គឺ​ដោយ​សារ​ពាក្យ​ពេចន៍​ក្នុង​ការ​សួរ​មើល​ទៅ​មិន​សូវ​យល់ អាច​ច្រឡំ​ជា​ដើម។​ ណា​មួយ​លំហាត់​ហ្នឹង​អត់​ដែល​ឃើញ​ ព្រោះ​វា​រៀង​ច្រើន​គន្លាក់​ជា​ដើម"។ ស៊ុន​ឡុង​ថា អនុគមន៍​នោះ​គេ​ធ្វើ​បាន​តែ​២០% ប៉ុណ្ណោះ។

 

យ៉ាង​ណា​លោក​គ្រូ​បាន​បញ្ជាក់​ថា តាម​រយៈ​កំណែ​ប៉ុន្មាន​ថ្ងៃ​នេះ​ឃើញ​ថា​ សិស្ស​ធ្វើ​គណិត​ត្រូវ​បាន​ច្រើន​បើ​ធៀប​នឹង​ឆ្នាំមុន​។ មុខ​វិជ្ជា​នេះ​អ្នក​បាន​ពិន្ទុ​ សូន្យ​ក៏​អត់​ ពិន្ទុ​ពេញ១២៥ ក៏​អត់​ផង​ដែរ។

 

 

 

 

អត្ថបទ៖ លឹម សុ​នា​ ​​​​