ស្នាមសាក់នៅកជើងឆ្វេង សុខ សោម៉ាវត្តី មិនអាចកាត់ថ្លៃបាន
- សុក្រ, 2 កញ្ញា 2016 16:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នាមសាក់នៅកជើងឆ្វេង សុខ សោម៉ាវត្តី មិនអាចកាត់ថ្លៃបាន
ចន្លោះមិនឃើញ
តារាសម្ដែង និងជាពិធីការិនីដែលនៅតែទទួលបានប្រជាប្រិយភាពអ្នកនាង សុខ សោម៉ាវត្តី បានបង្ហើបពីអត្ថន័យនៃស្នាមសាក់រូបនៅលើកជើងខាងឆ្វេងរបស់នាងថា នោះជាទំនាក់ទំនងមួយដែលមិនអាចកាត់ថ្លៃបាន។
អ្នកមេម៉ាយកូនមួយរូបនេះ បានឲ្យដឹងថា នាងបានសាក់រូបយុថ្កានៅកជើងខាងឆ្វេងនោះយូរមកហើយដែរ ព្រោះជាខួប ១៥ ឆ្នាំនៃទំនាក់ទំនងមិត្តភ័ក្ដិប្រុសស្រីទាំង ៦ របស់នាង។ តួឯកស្រីរឿង "អ្នកនាងម្ចាស់ឡឺកឺ” បញ្ជាក់ថាមិត្តភ័ក្ដិទាំង ៦ នាក់របស់នាងក៏សុទ្ធតែបានសាក់រូបនេះដូចគ្នា។
សោម៉ាវត្តី ក៏បានប្រាប់បន្ថែមទៀតថា ពួកនាង គឺបានស្គាល់គ្នាយ៉ាងជិតស្និទ្ធអស់រយៈពេល ១៥ ឆ្នាំមកហើយ ដូចនេះទើបជ្រើសយកការសាក់រូបជានិមិត្តរូបនៃសម្ពន្ធភាពដ៏ល្អនោះទៅ។
“មិត្តខ្ញុំទាំងអស់នោះ មានទាំងប្រុស មានទាំងស្រី ហើយពួកគាត់មិនមែនជាអ្នកនៅក្នុងរង្វង់សិល្បៈឡើយ តែពួកយើងស្រលាញ់គ្នាណាស់”។ ពិធីការិនីខាងលើក៏បានបញ្ជាក់ថាដែរ ស្នាមសាក់នេះ នាងធ្វើវាឡើងក្នុងអំឡុងឆ្នាំនេះតែប៉ុណ្ណោះ តែមិនចាំថានៅខែណាឡើយ៕
អត្ថបទ ៖ ទ្រី រ៉ាវី