ធី ណាតា ជំរុញ​​​ប្អូន​ស្រី​ឲ្យ​​ទៅ​តេស្ត​សមត្ថភាព​ក្នុង​​រឿង "ស្រទន់​មន្ត​ស្នេហ៍”

  • 2016-09-02 20:50:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​ដែល​ស្ងាត់​ពី​សិល្បៈ​ក្រោយ​មាន​គូ​ដណ្ដឹង ធី ណាតា បាន​ឲ្យ​ដឹង​ថា​ នាង​កំពុង​តែ​ជំរុញ និង​បញ្ចុះបញ្ចូល​ប្អូនស្រី​ឲ្យ​ទៅ​ធ្វើ​តេស្ត​សាកល្បង​សមត្ថភាពសម្រាប់​សម្ដែង​ក្នុង​​រឿង "ស្រទន់​មន្ត​ស្នេហ៍” ។

 

ធី ណាតា និង​ប្អូន​ស្រី

 

"បន្ទាប់ពី​ខ្ញុំ​បាន​ឃើញ​គេ​ប្រកាស​ជ្រើសរើស​តួ​ឲ្យ​សម្ដែង​ក្នុង​រឿង​ប្រលោមលោក​មួយ ​ដែល​គេ​យក​មក​ថត​ជា​ខ្សែភាពយន្ត​នោះ​រួច​មក ខ្ញុំ​ក៏​បាន​បញ្ចុះបញ្ចូល​ប្អូនស្រី​ខ្ញុំ ​ឲ្យ​គាត់​ទៅ​ធ្វើ​តេស្ត​ទៅ ព្រោះ​មើល​ទៅ​រឿង​នោះ​ល្អ​ណាស់ គេ​សុទ្ធតែ​ប្រកាស​រើស​តួ​ដោយ​បើក​ចំហ​ចឹង​ហ្មង"។

 

ណាតា បន្ថែម​ទៀត បាន​ជា​នាង​ហ៊ាន​ជំរុញ​ឲ្យ​ប្អូន​ទៅ​ធ្វើ​តេស្ត​រឿង "ស្រទន់​មន្ត​ស្នេហ៍” ព្រោះ​គិត​ថា ​ស្រី​ស្អាត យ៉ាដា ដែល​ជា​ប្អូន​បង្កើត​នាង មាន​រូប​សម្រស់​ស្រស់​ស្អាត និង​ធ្លាប់​មាន​បទពិសោធន៍​សម្ដែង​ភាពយន្ត​ដែរ។ “កន្លង​មក​គាត់​ក៏​ធ្លាប់​បាន​សម្ដែង​រឿង​បាន​ពីរ បី ដែរ និង​ជា​តារា​បង្ហាញ​ម៉ូដ​មួយ​រូប​ ចឹង​ហើយ​ខ្ញុំ​គិត​ថា​គាត់​អាច​ទៅ​រួច។” តារា​ស្រី​វ័យ ២៨ ឆ្នាំ​ខាង​លើ​បន្ត​ថា​ទោះ​ជា​យ៉ាង​ណា នាង​មិន​ហ៊ាន​បង្ខំ​ចិត្ត​ប្អូន​ឡើយ ប្រសិន​បើ​សាមី​ខ្លួន​គេ​មិន​ចង់​ទៅ​តេស្ត។

 

 ធី ណាតា  ឆយី និង​ យ៉ាដា ប្អូន​ស្រី ធីណា រ៉ូប​ពណ៌​លឿង

 

ប្អូន​ស្រី​របស់​តារា​ស្រី ធី ណាតា មាន​ឈ្មោះ​ថា យ៉ាដា មាន​កម្ពស់ ១,៦៥ ម៉ែត្រ ទម្ងន់ ៤៥ គីឡូក្រាម និង​មាន​សម្បុរ​ស៕ ចង់​ដឹង​ថា​ស្រស់​ស្អាត​ប៉ុណ្ណា ទស្សនា​រូបភាព​ខាងក្រោម៖

 

 

រូបភាពផ្ដល់ឲ្យ

 

ចុចអាន៖“ស្រទន់​មន្ត​ស្នេហ៍” នៅតែ​ទាក់ទាញ​ចិត្ត​យុវវ័យ​ទៅ​ដាក់​ពាក្យ​សាកល្បង

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី