នាង​គ្រត សម្លក់ តូតា ម៉ា​ទំហឹង​នៅ​ផ្សារ Aeon !

  • 2016-09-05 18:32:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​សប្ដាហ៍​មុន​តារា​កំប្លែង​នាង គ្រត បាន​សម្លក់​សម្លឹង​ទៅ​តារា​សម្ដែង​ស្រី​វ័យ​ក្មេង ម៉ាក សែនសូនីតា ពេល​ឡើង show រឿង ​“ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ” នៅ​ផ្សារ​ទំនើប  Aeon ។

 

 

នៅ​ក្នុង​ឱកាស​ជួប​អ្នក​គាំទ្រ​នៅ​ក្នុង​ផ្សារ​ទំនើប​នោះ​ ក្រុម​តារា​សម្ដែង​ក្នុង​រឿង "ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ”  បាន​ឡើង​សម្ដែង​ឈុត​ខ្លី​មួយ ដែល​នោះ​គឺជា​ឈុត​ពិសេស​ៗ​រវាង​កូនប្រសា និង​ម្ដាយ​ក្មេក។ គ្រាន់តែ​ចាប់ផ្ដើម​សម្ដែង​បាន​បន្តិច​ តួ​ម្ដាយ​ក្មេក​គឺ​អ្នកនាង គ្រត ដែល​ក្នុង​សាច់​រឿង​មិន​ពេញចិត្ត​កូន​ប្រសា បាន​ផ្ដើម​ដោយ​សម្លក់ តូតា តាំងពី​ក្បាល​ដល់​ចុង​ជើង។

 

តារា​ដែល​បាន​ឡើង​បង្ហាញ​ក្នុង​រឿង "ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ" មាន​​ដូចជា លោក អេវីន កញ្ញា តូតា អ្នកនាង គ្រត លោក ជា សំណាង និង​តារា​កិត្តិយស​ដទៃ​ទៀត។ សម្រាប់​ការ​បង្ហាញ​ឈុត​ពិសេស​ៗ​ទាំងនោះ​ បាន​ទទួល​ការ​កោតសរសើរ​ពី​សំណាក់​អ្នក​គាំទ្រ​ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​ផ្ទាល់​យ៉ាង​ច្រើន​កុះករ។

 

រឿង "ម្ទេស​ហិរ ប៉ះ​អំបិល​ប្រៃ”  នឹង​បញ្ចាំង​ជូន​ទស្សនា​នៅ​ស្ថានីយ​ទូរទស្សន៍​ PNN ​ចាប់ពី​ថ្ងៃ​នេះ​វេលា​ម៉ោង ៨ :០០ យប់ ដល់​ម៉ោង ៩:០០ យប់​រៀងរាល់​ថ្ងៃ ច័ន្ទ អង្គារ ពុធ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី