TVB ផលិតរឿង "ជម្លោះដំណាក់ខាងក្រោយ" វគ្គ២ ដើម្បីអបអរខួប៥០ឆ្នាំ
- 2016-09-05 21:03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TVB ផលិតរឿង "ជម្លោះដំណាក់ខាងក្រោយ" វគ្គ២ ដើម្បីអបអរខួប៥០ឆ្នាំ
ចន្លោះមិនឃើញ
ជាមួយគ្នានឹង "ជម្លោះដំណាក់ខាងក្រោយ" ខ្សែភាពយន្តភាគដ៏ល្បីល្បាញ "កម្ដៅចិត្តប៉ូលិសសម្ងាត់" ក៏នឹងត្រូវបានគេផលិតវគ្គ២ដូចគ្នា។
នៅក្នុងឱកាសអបអរគម្រប់ខួប៥០ឆ្នាំរបស់ TVB ប៉ុស្តិ៍ទូរទស្សន៍ហុងកុងនេះហ៊ានចាយធំដោយផលិតវគ្គ២ឲ្យកំពូលរឿងល្បីៗរបស់ខ្លួន។ ខ្សែភាពយន្តភាគទាំង៣ដែល TVB នឹងផលិតវគ្គ២រួមមាន "កម្ដៅចិត្តប៉ូលិសសម្ងាត់" “ជម្លោះដំណាក់ខាងក្រោយ" និង"Again at the Threshold of an Era”។
ផលិតករស្រី Mui Siu Ching បានប្រាប់ទៅកាន់បណ្ដាញព័ត៌មាន Newsweek ថាពួកគេនឹងផលិតវគ្គថ្មីរបស់រឿង "ជម្លោះដំណាក់ខាងក្រោយ" ឲ្យកាន់តែល្អមើលជាងច្បាប់ដើមទៅទៀត។ "វគ្គថ្មីនេះនឹងមានតួឯកបីគូ ហើយស្ថិតនៅក្នុងរជ្ជកាល Tang ដដែល"។ ផលិតករខាងលើឲ្យដឹង។
គួរបញ្ជាក់ផងដែរថា "ជម្លោះដំណាក់ខាងក្រោយ" គឺជាខ្សែភាពយន្តភាគដ៏ល្បីមួយរបស់ TVB កាលពីឆ្នាំ ២០១០។ រឿងនេះត្រូវបានផលិតឡើងដើម្បីអបអរខួបលើកទី៤២របស់ប៉ុស្តិ៍ទូរទស្សន៍ហុងកុង។ ភាពយន្តប្រវែង៣១ភាគនេះបានជួយឲ្យកេរ្តិ៍ឈ្មោះរបស់តារាសម្ដែង Charmaine Sheh និងTavia Yeung ឡើងដល់លំដាប់ជួរមុខ។ យ៉ាងណាក៏ដោយ ដោយសារតែស្រីស្អាតទាំង២បានដាច់កុងត្រាជាមួយ TVB ហើយ តួផ្សេងនឹងជំនួសតំណែងនេះ។ "ជម្លោះដំណាក់ខាងក្រោយ" វគ្គ២នឹងត្រូវបានចាក់ផ្សាយនៅឆ្នាំក្រោយ៕
ចុចអាន៖ហូលីវូដបោះទុន៧០លានដុល្លារផលិតរឿងភាគពីជីវិតអធិរាជស្រីអ៊ូ ម៉ីនាង
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖yahoo