ទូរសព្ទ​​ដំឡើង​ Android 7.0 ដំបូង​គេ​ ទើប​ប្រកាស​អម្បាញ់មិញ​

  • 2016-09-07 15:59:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត​​ LG V20 ទូរសព្ទ​ដំបូង​គេ​ដែល​មាន​ដំឡើង​មក​ស្រាប់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។

 

 

រូបរាង​របស់ LG V20 ហាក់​មិន​ខុស​ប្លែក​គ្នា​ពី​ LG G5 ប៉ុន្មាន​ឡើយ​ ប៉ុន្តែ​ទូរសព្ទ​ជំនាន់​ថ្មី​នេះ​មិន​អាច​ដោះ​ដូរ​​ផ្នែក​នីមួយៗ​ដូច​ជា​ G5 ឡើយ។ យ៉ាង​ណា​ក្ដី​សម្បក​ខាង​ក្រោយ​អាច​​បើក​​បាន​ ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដោះ​ដូរ​ថ្ម​បាន។

 

 

​​​​​V20 ក្រាល​ដោយ​បន្ទះ​អេក្រង់​កម្រិត​ Quad HD ដែល​មាន​ទំហំ​ ៥,៧ អ៊ីញ។ ពិនិត្យ​មើល​នៅ​ផ្នែក​ខាង​លើ​នៃ​អេក្រង់​គេ​ឃើញ​អេក្រង់​ទី​ពីរ​​សម្រាប់​បង្ហាញ​ Notificationដែល​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ LG V10។ នៅ​ពី​ក្នុង​​ទូរសព្ទ​នេះ​មាន​ប្រើ​ប្រាស់​បន្ទះ​ Chip Snapdragon 820 ហើយ​មាន​ RAM ទំហំ​ 4GB រួម​ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB។ លក្ខណៈ​ពិសេស​របស់​ V20 គឺ​មាន​រន្ធ​សម្រាប់​ដោត​កាត​ដើម្បី​បន្ថែម​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ។

 

 

ការ​បំពាក់​កាមេរ៉ា​ដូច​គ្នា​នឹង​ LG G5 ដែល​ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ ​ដោយ​មាន​​កាមេរ៉ា​មួយ​កម្រិត​ ១៦ MP មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​រូបភាព អម​ដោយ​កាមេរ៉ា​ទី​ពីរ​ប្រភេទ​ Wide-Angle កម្រិត​ ៨ MP អាច​​ថត​រូបភាព​កម្រិត​ ១៣៥ ដឺក្រេ។ កាមេរ៉ា​សម្រាប់​ថត​ Selfie មាន​កម្រិត​ ៥ MP ដែល​អាច​ថត​ជា​ប្រភេទ​ធម្មតា​ និង​ Wide-Angle។

 

 

LG V20 មាន​ថាមពល​ថ្ម​ទំហំ​ ៣ ២០០ mAh អាច​សាក​បញ្ចូល​ឆាប់​ពេញ​ជា​មួយ​នឹង​បច្ចេកវិទ្យា​ QuickCharge 3.0។ ចំណុច​ពិសេស​ជាង​គេ​របស់​ស្មាតហ្វូន​ម៉ូដែល​នេះ​ គឺ​មាន​ដំឡើង​មក​ស្រាប់​នូវ​ប្រតិបត្តិការ​ Android 7.0 Nougat ដំបូង​គេ​ ដែល​ប្រតិបត្តិការ​ជំនាន់​នេះ​មាន​បន្ថែម​ចំណុច​​ថ្មីៗ​ជា​ច្រើន។

 

 

ក្រុមហ៊ុន​ LG មិន​បាន​បញ្ជាក់​ពី​តម្លៃ​របស់​ LG V20 នេះ​ឡើយ​ ប៉ុន្តែ​បាន​​បង្ហើប​ថា​នឹង​មាន​ចេញ​លក់​នៅ​ចុង​ខែ​កញ្ញា​នេះ​នៅ​លើ​ទីផ្សារ​បរទេស៕

 

ចុច​អាន៖ iPhone 7​ ​ចេញ​ ​៣​ ​ម៉ូដែល​ ​ខណៈ​ ​7Pro​ ​មាន​កាមេរ៉ា​ភ្លោះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ GSMArena​​​

អត្ថបទថ្មី