​iPhone 7​ ​អាចចេញ​ ​៣​ ​ម៉ូដែល​ ​ខណៈ​ ​7 Pro​ ​មាន​កាមេរ៉ា​ភ្លោះ

  • 2016-09-07 15:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 7 នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​រាត្រី​នេះ​ ​(07.09.2016)​ ​តែ​រូបរាង​ ​និង​លក្ខណៈ​សម្បត្តិ​របស់​វា​ត្រូវ​លេច​ធ្លាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត​កាល​ពី​ព្រឹក​មិញ​បាត់​ទៅ​ហើយ។

 

 

ម៉ូដែល​នេះ​មិន​មាន​រាង​ខុស​ឆ្ងាយ​ពី​ម៉ូដែល​មុន​ប៉ុន្មាន​ឡើយ​ ​តែ​មាន​កម្រាស់​ស្ដើង​ជាង​ ​និង​មិន​មាន​រន្ធ​កាស​ទំហំ​ ​3,5mm​ ​ហើយ​មាន​ល្បឿន​ប្រតិបត្តិការ​ ​លឿន​ជាង​មុន​ ​២០​ ​%។ iPhone 7​ ​នឹង​ចេញ​មក​ ​៣​ ​ម៉ូដែល​ ​គឺ​ ​7, 7Pro និង 7Plus​ ​ដែល​មាន​បំពាក់​បន្ទះ​ ​Chip​ ​ប្រភេទ​ ​A10​ ​ទំហំ​ ​16nm។

 

 

 

សម្រាប់​ម៉ូដែល​ ​7​ ​មាន​ ​RAM​ ​2GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​32GB​ ​អេក្រង់​ ​IPS LCD​ ​ទំហំ​ ​៤,៧អ៊ិញ​ ​មាន​កម្រិត​រូបភាព​ ​750x1334​ ​ភិចសែល​ ​ហើយ​មាន​កាមេរ៉ា​ក្រោយ​ ​១២មេហ្គាភិចសែល​ ​និង​កាមេរ៉ា​មុខ​ ​៥មេហ្គាភិចសែល។

 

ចំពោះ​ ​7​​​Plus​ ​មាន​ ​RAM​ ​3GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​64GB​ ​អេក្រង់​ ​IPS LCD​ ​ទំហំ​ ​៥,៥អ៊ិញ​ ​មាន​កម្រិត​រូបភាព​ ​1920 x 1080​ ​ភិចសែល​ ​ហើយ​មាន​កាមេរ៉ា​ក្រោយ​ ​១២មេហ្គាភិចសែល​ ​និង​កាមេរ៉ា​មុខ​ ​៥មេហ្គាភិចសែល។

 

សម្រាប់​ម៉ូដែល​ ​iPhone 7​ ​Pro​ មាន​ ​RAM​ ​3GB​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​256GB​ ​អេក្រង់​ ​IPS LCD​ ​ទំហំ​ ​៥,៥អ៊ិញ​ ​មាន​កម្រិត​រូបភាព​ ​1920 x 1080​ ​ភិចសែល​ ​ហើយ​មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​១២មេហ្គាភិចសែល​ ​និង​កាមេរ៉ា​មុខ​ ​៥មេហ្គាភិចសែល។ កាន់​តែ​ពិសេស​ស្មាតហ្វូន​ម៉ូដែល​នេះ​មាន​មុខងារ​បញ្ចូល​ថាមពល​ឥត​ខ្សែ​ ​(Wireless charge)​ ​ហើយ​អាច​ធន់​នឹង​ទឹក​ជា​ម៉ូដែល​មុន៕

 

 

អាន​បន្ត​ ​៖​ ព័ត៌មាន​ចុង​ក្រោយ​បង្អស់​ពី iPhone 7 ​​ប្រកាស​ថ្ងៃ​ពុធ​នេះ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​phonearena

អត្ថបទថ្មី