ព័ត៌មានចុងក្រោយបង្អស់ពី iPhone 7 ប្រកាសថ្ងៃពុធនេះ
- 2016-09-05 16:43:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានចុងក្រោយបង្អស់ពី iPhone 7 ប្រកាសថ្ងៃពុធនេះ
ចន្លោះមិនឃើញ
អ្នកវិភាគដ៏ល្បីឈ្មោះលោក Ming-Chi Kuo បានបញ្ចេញព័ត៌មានចុងក្រោយមួយ ទាក់ទងនឹងចំណុចពិសេសរបស់ iPhone 7 និង 7 Plus ដែលបង្ហាញវត្តមានផ្លូវការនាថ្ងៃទី ៧ កញ្ញា ខាងមុខ។
លោក Kuo បានលើកឡើងពីការផ្លាស់ប្ដូរជាច្រើនលើ iPhone ជំនាន់ថ្មី ប៉ុន្តែដោយសារតែវាមានរូបរាងស្រដៀងនឹង iPhone 6s ហេតុនេះអ្នកប្រើប្រាស់ធម្មតាប្រហែលជាមិនចាប់អារម្មណ៍ពីការផ្លាស់ប្ដូរឡើយ។
@ បន្ទះ Chip A10 ៖ ផលិតដោយក្រុមហ៊ុន TSMC ដែលមានល្បឿនដល់ ២,៤- ២,៥ GHz លឿនជាងបន្ទះ Chip A9 លើ iPhone 6s ល្បឿនត្រឹម ១,៨ GHz ហើយថែមទាំងលឿនជាងបន្ទះ Chip A9x លើ iPad Pro។
@ អង្គផ្ទុកទិន្នន័យ ៖ ទាំង iPhone 7 និង 7 Plus មានអង្គផ្ទុកបីជម្រើស ៣២ GB, ១២៨ GB និង ២៥៦ GB។ ចំពោះ iPhone 7 Plus នឹងមាន RAM ដល់ ៣ GB ដើម្បីទ្រាំទ្រកាមេរ៉ាភ្លោះ ចំណែក iPhone 7 នៅតែមាន RAM ២ GB ដដែល។
@ ពណ៌ប្រាំជម្រើស ៖ រួមមាន ពណ៌ប្រាក់, មាស, ស៊ីជម្ពូ រួមជាមួយពណ៌ ខ្មៅងងឹត (Dark Black) ដែលចូលមកជំនួសពណ៌ ប្រផេះ (Space Gray)។ ពណ៌ទីប្រាំ ជាពណ៌ថ្មីដែលមានឈ្មោះថា Piano Black (ខ្មៅរលោង) ក៏នឹងមានផ្ដល់ជាជម្រើសដែរ។
@ មុខងារធន់នឹងទឹកកម្រិត IPX7 ៖ ដូចមានលើ Apple Watch ដែលអាចធន់នឹងដំណក់ទឹក ហើយអាចនៅក្នុងទឹកបានជម្រៅដល់ ១ ម៉ែត្រ។
@ គ្មានរន្ធដោតកាស 3.5mm ៖ កាសដែលមាន Connector ប្រភេទ 3.5mm នឹងជំនួសដោយកាសប្រភេទ Lightning ដែលតភ្ជាប់តាមរន្ធ Lightning របស់ទូរសព្ទ។ ការដករន្ធកាសនេះអាចជួយឲ្យរន្ធបំពងសំឡេងមានគុណភាពប្រសើរជាងមុន។
@ រន្ធស្ដាប់ការសន្ទនាទូរសព្ទ ៖ នឹងបម្លែងទៅជារន្ធបំពងសំឡេងវិញ ដែលការធ្វើដូចនេះនឹងអាចបង្កើតជាសំឡេង Stero មួយនៅពេលប្រើប្រាស់ទូរសព្ទជាលក្ខណៈផ្ដេក។
@ ប៊ូតុង Home ប្រភេទថ្មី ៖ មិនចាំបាច់ប្រើកម្លាំងចុចដូចប៊ូតុងមុនៗ គ្រាន់តែដាក់ដៃពីលើរួមជាមួយសម្ពាធបន្តិច វានឹងចុចប្រៀបដូចជា 3D Touch លើអេក្រង់ដែរ។
@ បច្ចេកវិទ្យា Wide Color Displays ៖ ដូចមាននៅលើ iPad Pro ដែលអាចបង្ហាញរូបភាពពណ៌មានគុណភាពប្រសើរជាងមុន។
@ កាមេរ៉ាភ្លោះនៅលើ iPhone 7 Plus ៖ កាមេរ៉ាទាំងពីរនឹងមានទំហំ ១២ MP ដោយមានមួយជាប្រភេទកាមេរ៉ា Wide-Angle ដែលមាន Pixel ទំហំធំ រួមជាមួយបច្ចេកវិទ្យារក្សាលំនឹងរូបភាព ចំណែកមួយទៀតនឹងមានឡេនជាប្រភេទ Telephoto ដែលមាន Pixel ទំហំតូច។
@ ភ្លើង LED ខាងក្រោយ ៖ នឹងមានដល់ទៅ ៤ គ្រាប់ (ពីរជាប្រភេទ Cool និងពីរទៀតជាប្រភេទ Warm) រួមជាមួយ Sensor ភ្លើងថ្មី អាចរួមគ្នាបង្កើតជារូបភាពដែលមានគុណភាពល្អមួយ។
@ ភ្លើង Sensor អាចនឹងមានការប្រែប្រួល ៖ ប្រែពីប្រភេទ LED ទៅជាឡាស៊ែរ ដែលអាចឆ្លើយតបបានរហ័ស និង ចំណាំកាយវិការបានល្អជាងមុន។
ក្រៅពីចំណុចពិសេសទាំងនេះលោក Kuo ក៏បានវិភាគដែរថាចំនួនលក់ចេញរបស់ iPhone 7 ត្រឹមចុងឆ្នាំនេះនឹងមានត្រឹម ៦០-៦៥ លានគ្រឿង តិចជាងចំនួនលក់ iPhone 6s កាលពីឆ្នាំមុនមានដល់ ៨២ លានគ្រឿង៕
ចុចអាន៖ ចង់ដឹងអត់ថាក្នុងប្រអប់ iPhone 7 មានផ្ទុកអីខ្លះ?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ MacRumors