ចង់ដឹងអត់ថាក្នុងប្រអប់ iPhone 7 មានផ្ទុកអីខ្លះ?
- ព្រហស្បតិ៍, 1 កញ្ញា 2016 16:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងអត់ថាក្នុងប្រអប់ iPhone 7 មានផ្ទុកអីខ្លះ?
ចន្លោះមិនឃើញ
រូបភាពមួយសន្លឹកកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាសំណាក់អ្នកគាំទ្រផលិតផល Apple ដោយបង្ហាញពីគ្រឿងប្រើប្រាស់ដែលនឹងមានមកជាមួយ iPhone ជំនាន់ថ្មី។
តាមរូបភាពលេចធ្លាយនោះបង្ហាញថា iPhone 7 / 7 Plus នឹងមានមកជាមួយ កាសស្ដាប់ដែលមាន Connector ប្រភេទ Lightning, ដុំសម្រាប់តភ្ជាប់ពីរន្ធកាស 3.5mm ទៅរន្ធ Lightning, ខ្សែ USB ប្រភេទ Lightning និង ដុំសម្រាប់សាកថ្ម។ ផ្អែកតាមរូបភាពនេះគេជឿជាក់យ៉ាងច្បាស់ថា iPhone ជំនាន់ថ្មីពិតជាមិនមានរន្ធ 3.5mm សម្រាប់ដោតកាស ដែលជំនួសវិញដោយកាសស្ដាប់មាន Connector ប្រភេទ Lightning វិញ។
កាសស្ដាប់ប្រភេទ Lightning អាចនឹងមានរូបរាងបែបនេះ
ទោះបីជាមិនមានរន្ធ 3.5mm សម្រាប់ដោតកាសស្ដាប់ប្រភេទធម្មតាមែន ប៉ុន្តែ Apple បានបន្ថែមនូវ ដុំសម្រាប់តភ្ជាប់ពីរន្ធកាស 3.5mm ទៅរន្ធ Lightning ដែលនៅតែអាចឲ្យអ្នក ប្រើប្រាស់កាសស្ដាប់ដែលមាន Connector ប្រភេទ 3.5mm បានដដែល។
គេជឿជាក់ច្បាស់ថា iPhone 7 និង 7 Plus នឹងប្រកាសជាផ្លូវការនៅថ្ងៃទី ៧ ខែកញ្ញា សប្ដាហ៍ក្រោយនេះ ដោយមានអមជាមួយផលិតផលថ្មីៗជាច្រើនទៀតរបស់ Apple៕
ចុចអាន៖ លេចតម្លៃ iPhone 7 ប្រកាសផ្លូវការអាទិត្យក្រោយ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ 9to5Mac