លេច​តម្លៃ​ iPhone 7 ​ប្រកាស​ផ្លូវការ​អាទិត្យ​ក្រោយ​

  • 2016-08-31 22:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​ក្រុមហ៊ុន​ Apple បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ គឺ​នៅ​ថ្ងៃ​ទី​ ៧ ខែ​កញ្ញា ដែល​ជា​ពេល​ iPhone 7 និង​ 7 Plus បង្ហាញ​វត្តមាន​ឡើង។ ដំណឹង​នេះ​រំលង​បាន​តែ​​មួយ​ថ្ងៃ​ស្រាប់​តែ​ពេល​នេះ​ លេច​ធ្លាយ​តម្លៃ​ iPhone ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល ដែល​ជា​តម្លៃ​នៅ​ប្រទេស​ចិន។

 

 

តាម​តម្លៃ​ដែល​លេច​ធ្លាយ​ឃើញ​ថា​ iPhone 7/7 Plus ទំហំ​ ៣២ GB និង​ ១២៨ GB មាន​តម្លៃ​ដូច​នឹង​ iPhone 6s/6s Plus ទំហំ​ ១៦ GB និង​ ៦៤ GB ពេល​ចេញ​​លក់​ដំបូង​​ដែរ។ ចំណែក​ឯ​ iPhone 7 និង​ 7 Plus ទំហំ​ ២៥៦ GB មាន​តម្លៃ​ខ្ពស់​ជាង​ iPhone ជំនាន់​មុន៕

 

 

ចុច​អាន៖ Apple ប្រកាស iPhone 7 ផ្លូវការ​ថ្ងៃ ៧ កញ្ញា

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena

អត្ថបទពេញនិយម