ធ្លាយដំណឹង Se7en និងតួស្រីរឿង "Iris” Lee Da Hae មានស្នេហានឹងគ្នា
- 2016-09-07 16:08:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយដំណឹង Se7en និងតួស្រីរឿង "Iris” Lee Da Hae មានស្នេហានឹងគ្នា
ចន្លោះមិនឃើញ
តារាចម្រៀងប្រុសល្បីនិងបាត់មុខរៀងយូរឆ្នាំក្នុង K-pop Se7en ពេលនេះកំពុងតែបង្កើតចំណងស្នេហ៍ជាមួយតារាសម្ដែងស្រី Lee Da Hae ដែលជាតួក្នុងរឿង "Iris” ។ តាមការឲ្យដឹងពីប្រភពផ្ទៃក្នុង។
យោងតាមសារព័ត៌មានSports Chosun ទម្លាយថា តារាវ័យរៀងជ្រេទាំងពីរបានក្លាយគូស្នេហ៍ បន្ទាប់ពីរាប់អានជាមិត្តស្និទ្ធស្នាលជាច្រើនឆ្នាំ។ "Se7en វ័យ៣១និង Lee Da Haវ័យ៣២ បានអភិវឌ្ឍទៅជាស្នេហា បន្ទាប់ពីយល់ចិត្តគ្នា កំឡុងពេលក្នុងនាមជាមិត្តភ័ក្ដិ។ អ្នកទាំងពីរបានមើលនិងសិក្សាចិត្តគ្នាប្រមាណជាង១ឆ្នាំ មុនក្លាយជាគូស្នេហ៍។ មិត្តភ័ក្ដិរបស់ពួកគេជាច្រើនបានដឹងរឿងនេះអស់ហើយ។ ពួកគេគឺជាគូស្នេហ៍ដ៏ល្អមួយគូ និងធ្លាប់បានណាត់ដើរលេងជាមួយគ្នាក្នុងប្រទេសថៃនិងហុងកុងផងដែរ"។ ប្រភពផ្ទៃក្នុងបន្ថែម។
ទោះជាយ៉ាងណា ត្បិតតែមានសារព័ត៌មាននិងប្រភពជិតដិតបានបង្ហាញយ៉ាងណាក្ដី ប៉ុន្តែនៅចាំមើលផលិតកម្មតារាទាំងពីរចេញមកបញ្ជាក់សិន ទើបដំណឹងនេះច្បាស់១០០%។ ព្រោះជាទូទៅរាល់តារាកូរ៉េគ្រប់រូបដែលស្ថិតក្នុងផលិតកម្មណាមួយ រាល់ពេលមានស្នេហ៍គឺត្រូវឲ្យផលិតកម្មដឹងឭនិងចេញមកប្រកាសជាផ្លូវការ៕
ចុចអាន៖ទស្សនាបទចម្រៀងថ្មីរបស់ Se7en ទើបចេញយប់មិញ
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ allkpop