ឯក សុវណ្ណរ័ត្ន ថតរឿងឡើងវិញក្រោយស្រកគីឡូ
- 2014-09-19 22:07:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯក សុវណ្ណរ័ត្ន ថតរឿងឡើងវិញក្រោយស្រកគីឡូ
ចន្លោះមិនឃើញ
ឯក សុវណ្ណរ័ត្ន បានចូលសម្ដែងវិញ បន្ទាប់ពីបានផ្អាកមួយរយៈពេល ដោយសារដំណើរទៅច្រៀងនៅប្រទេសជប៉ុន កាលពីពេលថ្មីនេះ ធ្វើឲ្យគីឡូឡើងដល់កម្រិតមួយ ស្ទើរមិនហានបង្ហាញមុខ។
សុវណ្ណរ័ត្ន ប្រាប់មកកាន់ Sabay ថា ពេលនេះគីឡូរបស់នាងស្រកមកកម្រិតធម្មតាវិញហើយ និង កំពុងដំណើរការថតរឿងមួយមានចំណងជើងថា "ខ្មោចអាសង្ហា" របស់ផលិតកម្មថ្មីមួយ ក្នុងនាមជាតួឆ្នាសឆ្នើម ច្រណែនជាមួយតួឯកស្រី។ ភាពយន្តបែបកំប្លែងលាយឡំដោយមនោសញ្ចេតនាសម្រេចនេះសម្រេចបានប្រមាណ ៤០% ហើយ។
អានអត្ថបទ៖ រឿង The Maze Runner សម្ពោធនៅPlatinum Cineplex យប់មិញ
ប៉ុន្តែនេះជាការចាប់ផ្ដើមម្ដងទៀតរបស់នាង ហាក់ដូចជាបានរំលឹកមេរៀនចាស់ ដែលបានកប់ទុកមួយរយៈពេលមកហើយ ដោយជាប់រវល់ទៅច្រៀងនៅប្រទេសជប៉ុន ស្របពេលដែលនាងងាកទៅរកស៊ីលក់ឆ្នាំង Power Bank ទូរសព្ធ នាំចូលពីប្រទេសម៉ាឡេស៊ីវិញ។ សុវណ្ណរ័ត្ន បន្តថា អាជីពនេះ ធ្វើឡើងតាមរយៈការផ្សព្វផ្សាយលើ Internet ទៅកាន់អ្នកបានស្គាល់ និង អ្នកគាំទ្រប៉ុណ្ណោះ។ អាជីពនេះអាចរកចំណូលបានគួរសម ទោះមិនបានជាដុំកំភួនយ៉ាងណាក្ដី។
អានអត្ថបទ៖ ខ្មែរ-ថៃ ចាប់ដៃផ្លាស់ប្ដូរបទពិសោធន៍ភាពយន្ត
ការប្រឡូកចូលក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០១ ធ្វើឲ្យតារាស្រីរូបនេះថតបានភាពយន្តមួយចំនួន ដែលមិនចាំតួលេខច្បាស់។ ប្អូនស្រីរបស់តារាចម្រៀង ឯក ស៊ីដេ រូបនេះ មិនដែលបានគ្រងតំណែងជាតួឯកនោះទេ អាចបណ្ដាលមកពីការប្រឡូកក្នុងវិស័យនេះ លក្ខណៈភ្លឹបភ្លែត និងព្យួរការងារនេះម្ដងហើយម្ដងទៀត។ នាងយល់ថា នេះជាមូលហេតុមិនអាចក្រសោបភាពល្បីល្បាញដូចគេបាននោះទេ។ទោះបីជាយ៉ាងណា ការវិលរកការសម្ដែងជាថ្មីលើកនេះ ក៏មិនមែនមានន័យថា សុវណ្ណរ័ត្ន នឹងស្ថិតស្ថេរជាមួយសិល្បៈនោះដែរ។ នាងថា អាចនឹងព្យួរបន្តបន្ទាប់ទៀត ប្រសិនបើមានឱកាសទៅច្រៀងនៅប្រទេសជប៉ុនបន្តទៀត៕
អត្ថបទ៖ សំ ជំនាញ