អ្នកគាំទ្រខ្មែរទទួលមរណភាពក្រោយចូលរួម Fan Meeting របស់តារាថៃ
- 2016-09-12 17:12:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រខ្មែរទទួលមរណភាពក្រោយចូលរួម Fan Meeting របស់តារាថៃ
ចន្លោះមិនឃើញ
នៅពេលត្រលប់មកពីចូលរួម Fan Meeting របស់តារាសម្ដែងថៃ Joy Rinlanne វិញ អ្នកគាំទ្រខ្មែរមួយក្រុមបានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយដែលបណ្ដាលឲ្យមនុស្សម្នាក់បានបាត់បង់ជីវិត។
កាលពីចុងខែសីហាកន្លងទៅនេះ តារាសម្ដែងស្រីល្បីឈ្មោះថៃ Joy Rinlanee និងតារាសម្ដែងប្រុស Alex Theeradeth បានធ្វើពិធីជួបជុំអ្នកគាំទ្ររបស់ខ្លួនមួយដែលមានអ្នកចូលរួម១៥០នាក់។ នៅក្នុងចំណោមនោះក៏មានក្រុមអ្នកគាំទ្រ៦នាក់បានធ្វើដំណើរពីកម្ពុជាទៅចូលរួម។ នៅក្នុងកម្មវិធីនេះ តារាវ័យ៣៨ឆ្នាំបានមានពេលវេលាដ៏រីករាយជាមួយក្រុមអ្នកគាំទ្ររបស់ខ្លួន។
យ៉ាងណាក៏ដោយ ជាអកុសល នៅពេលធ្វើដំណើរត្រលប់មកប្រទេសខ្មែរវិញ ក្រុមអ្នកគាំទ្រនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តបណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ តាមការបង្ហើបរបស់ Joy Rinlanee កាលពីថ្ងៃទី១០ ខែកញ្ញានេះ អ្នកគាំទ្រដែលទទួលមរណភាពឈ្មោះ Cheta មានអាយុទើបតែ១៧ឆ្នាំតែប៉ុណ្ណោះ។ នៅពេលដឹងដំណឹងនេះដែរ តួរឿង Saap Pra Peng បានសរសេរសារចែករំលែកទុក្ខនៅលើ Instagram របស់ខ្លួនក៏ដូចជាបានឲ្យដឹងថា បើសិនជាអាចនាងចង់មកប្រទេសកម្ពុជាដើម្បីសួរសុខទុក្ខក្រុមគ្រួសារអ្នកគាំទ្ររូបនេះ៕
ចុចអាន៖Ann Thongprasom ប្រកាសពេលរៀបការជាមួយមិត្តប្រុស ក្រោយមើលចិត្តគ្នា១៤ឆ្នាំ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖kapook